បទពិសោធន៍ដ៏ល្អ៦ចំណុចនៃគោលគំនិតផែនទីនាំផ្លូវរបស់ក្រុមហ៊ុនអ៊ិច្សព្លេន ដោយ ម៉ាក ហ្សាក់កឺបឺគ

ម៉ាក ហ្សាក់កឺបឺគ (Mark Zuckerberg) គឺជាអតីតនិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូរទ័រនៅ សាកលវិទ្យាល័យ ហាវើដ (Harvard University) ដែលមានមិត្តភក្តិពីរបីនាក់បានបើកគេហទំព័របណ្តាញសង្គមដ៏មានប្រជាប្រិយបំផុតនៅលើពិភពលោកដែលហៅថា  ហ្វេសប៊ុក  (Facebook) នៅខែកុម្ភៈឆ្នាំ 2004 ។ លោក ម៉ាក ហ្សាក់កឺបឺគ ក៏មានភាពល្បីល្បាញជាមហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោកដែលលោកបានសម្រេចនៅក្នុងឆ្នាំ 2008 ។ លោកក៏ត្រូវបានគេដាក់ឈ្មោះថាផងដែរថា “បុរសប្រចាំឆ្នាំ” ដោយទស្សនាវដ្តី Time ក្នុងឆ្នាំ 2010។ ហ្សាក់កឺបឺគ បច្ចុប្បន្ន គឺជានាយកប្រតិបត្តិ និងជាប្រធាននៃហ្វេសប៊ុក។

ខាងក្រោមនេះ​ គឺជាបទពិសោធន៍ដ៏ល្អ៦ចំណុចនៃគោលគំនិតផែនទីនាំផ្លូវរបស់ក្រុមហ៊ុនអ៊ិច្សព្លេន ដោយ ម៉ាក ហ្សាក់កឺបឺគ៖

១. ជាអ្នកផ្សព្វផ្សាយដ៏មានតម្លាភាព

ជំនឿទុកចិត្ត និងតម្លាភាព គឺជាគុណសម្បត្តិរប​ស់អ៊ិច្សព្លេន។ យើងផ្តល់សារៈសំខាន់លើក្រុមការងា ដើម្បីឱ្យពួកគេធ្វើការ និងសម្រេចបានល្អ។ មនុស្សជាច្រើននិយាយថា “យើងធ្វើការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់! ក្រុមការងារយើងយល់ដឹងពីអតិថិជន និងការងារច្រើនជាងគេ!”ជាងនេះទៅទៀត យើងបើកចំហតម្លាភាព ការអភិវឌ្ឍ និងឱកាសពង្រឹងសមត្ថភាពរបស់បុគ្គលិក! យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនគឺ សម្រេចគោលដៅរបស់មនុស្សគ្រប់គ្នាហើយព័ត៌មានហិរញ្ញវត្ថុសុទ្ធតែបើកចំហ និងចែករំលែកជាមួយមនុស្សគ្រប់គ្នានៅក្នុងស្ថាប័ន។

២. អ្នករៀនសូត្រ

គុណតម្លៃក្រុមហ៊ុនគឺអ្វីដែលមិនអាចមើលរំលងបាន អ្វីៗរីកចម្រើនគ្រប់ស្រទាប់ថ្នាក់។ ការបំពេញការងាយការប្រកួតប្រជែង ទាំងពេលវេលា និងមនុស្សត្រូវបានគេយកចិត្តទុកដាក់។ គុណតម្លៃរបស់ក្រុមហ៊ុនគឺ ការធ្វើការងារដោយរំពឹងលើការផ្លាស់ប្តូរដែលជាកត្តាដ៏សំខាន់សម្រាប់ការប្រកួតប្រជែងជាមួយគូប្រកួត។

៣. តាំងខ្លួនជាអ្នកបង្កើត

វាពិតជាការណ៍សំខាន់ដែលក្រុមការងារនីមួយៗអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក។ បុគ្គលិកទាំងអស់មិនចង់ឱ្យក្រុមការងាររបស់ពួកគេចំណាយពេលអត់ប្រយោជន៍នោះឡើយ។ វាមិនចំណាយច្រើនទេក្នុងការបង្កើតអ្វីៗដ៏អស្ចារ្យហើយក្រុមការងារអាចចំណាយច្រើនទេក្នុងការបង្កើតអ្វីៗដ៏អស្ចារ្យហើយក្រុមការងារអាចចំណាយពេលនិយាយគ្នាពីអ្វីដែលថ្មីៗ និងប្លែកៗ។

៤. ជាអ្នកគាំទ្រ

យើងជាមនុស្សមួយក្រុមដែលចេះជួយគ្នាទៅវិញទៅមក។ គុណតម្លៃនេះគឺជាបច្ច័យដ៏សំខាន់របស់ក្រុមហ៊ុនអ៊ិច្សព្លេច។ អ៊ិច្សព្លេចមានគោលដៅ និងបេសកម្មក្នុងការធ្វើឱ្យអតិថជន និងក្រុមហ៊ុនរីកចម្រើន។

៥. អ្នកគ្រប់គ្រងម៉ត់ចត់

យើងមានថាមពលដ៏អស្ចារ្យក្នុងការជំរុញឱ្យក្រុមការការងារបម្រើសេវាកម្មឱ្យបានល្អដល់អតិថជន។ ក្រុមការងាររប​ស់យើងជាអ្នកដោះស្រាយបញ្ហាដ៏មានគោលដៅជាក់លាក់ ហើយរាល់ការសម្រេចចិត្តទាំងអស់ត្រូវគោរពជានិច្ច។

៦. អ្នកសម្របសម្រួល

រាល់អ្វីទាំងអស់ដែលយើងធ្វើមានលក្ខណៈជារូបភាព ហើយក្រុមការងារយើងមានគោលដៅ និងការយល់ច្បាស់ពីអ្វីដែលយើងធ្វើ។ បើគេដើរមកចូលការិយាល័យកណ្តាលរប​ស់យើងនោះ គេនឹងឃើញផែនទីដែលបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រ វប្បធម៌ និងគោលដៅហិរញ្ញវត្ថុរប​​ស់យើងបិទនៅគ្រប់ទីកន្លែង។

ដកស្រង់ចេញពីសៀវភៅ ម៉ាក ហ្សាក់កឺបឺគ ៖ គន្លឹះធ្វើជំនួញ៥ប្រការរបស់ស្ថាបនិកហ្វេសប៊ុក


តើអ្នកដឹងទេ ​ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?

 

 

Leave a Reply