iOS ១៤ បញ្ចេញមុខងារផ្តល់សញ្ញាប្រាប់អំពីកម្មវិធីកំពុងប្រើប្រាស់កាមេរ៉ា និងថតសំលេង

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS ១៤ សម្រាប់ទូរស័ព្ទ iPhone ដែលបានបន្ថែមនូវមុខងារជាច្រើន ជាពិសេស គឺមុខងារការពារឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ក្នងនោះ ក្រុម បន្ថែមមុខងារផ្តល់ដំណឹងចំនួន ០២ ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ១៤ ដើម្បីបង្ហាញអ្នកប្រើប្រាស់ អំពីកម្មវិធីដែលកំពុងប្រើប្រាស់កាមេរ៉ា ឬថតសំលេង ដែលមានបកស្រាយសង្ខេបជូនខាងក្រោម៖

និមិត្តសញ្ញា “គ្រាប់ពណ៌ខៀវ”

និមិត្តសញ្ញានេះ មានទីតាំងខាងលើ និងផ្នែកខាងស្តាំនៃអេក្រង់ទូរស័ព្ទ ជាសញ្ញាបង្ហាញថាកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក កំពុងប្រើប្រាស់តួរនាទីថតរូបភាព ឬវីដេអូ។

និមិត្តសញ្ញា “គ្រាប់ពណ៌លឿង”

និមិត្តសញ្ញានេះ មានទីតាំងខាងលើ និងផ្នែកខាងស្តាំនៃអេក្រង់ទូរស័ព្ទ ជាសញ្ញាបង្ហាញថាកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក កំពុងប្រើប្រាស់តួរនាទីថត ឬស្រូបសំលេង។


អត្ថបទទាក់ទង

ស្វែងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ ចេញផ្សាយដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

Leave a Reply