អ្នកគ្រប់គ្រង (Manager) គឺជាអ្នកទទួលខុសត្រូវលើការអនុវត្តការងារគ្រប់គ្រង ឬជាអ្នកមើលការ ខុសត្រូវលើសកម្មភាពការងាររបស់អ្នកដទៃ។ មិនមានការកំណត់ណាមួយពាក់ព័ន្ធនឹង អាយុ ឬភេទ សម្រាប់អ្នកគ្រប់គ្រងនោះទេ ដោយអ្នកគ្រប់គ្រងអាចមានអាយុចន្លោះពី ១៨ឆ្នាំ រហូតដល់ទៅជាង ៨០ឆ្នាំ និងអាចជាអ្នកគ្រប់គ្រងស្ថាប័ន ឬសាជីវកម្មធំៗ ឬអាចជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច ឬមធ្យម។...
អ្នកគ្រប់គ្រង
អ្នកគ្រប់គ្រង (Manager) គឺជាបុគ្គលដែលមានសិទ្ធិសម្រេចចិត្តក្នុងការប្រើប្រាស់ធនធានរបស់ស្ថាប័ន និងជាបុគ្គលដែលធ្វើការពាក់ព័ន្ធនឹងមុខងារសំខាន់ៗ ដូចជាការធ្វើផែនការ ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យនូវរាល់សកម្មភាពនានាដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ស្ថាប័ននោះ។ អ្នកគ្រប់គ្រង ត្រូវបានចាត់ទុកជាមនុស្សដ៏សំខាន់នៅក្នុងស្ថាប័ន ដែលចាំបាច់ត្រូវមានសមត្ថភាព និងភាពឈ្លាសវៃក្នុងការដឹកនាំស្ថាប័នឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ជំនាញសំខាន់ៗដែលអ្នកគ្រប់គ្រងត្រូវមាន៖ ១. ជំនាញគំនិតប្រាជ្ញា ២. ជំនាញមនុស្ស...