December 13, 2024

រឿងខ្លីអត្ថន័យអប់រំ

នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ ។ នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់?...
រឿង តោ និងកណ្តុរ ផ្តល់គំនិតដល់អ្នកដឹកនាំអំពីរឿងដែល “មិនសមនឹងតម្លៃ” ដោយតំណាលថា៖ មានកណ្ដុរមួយបានអួតប្រាប់មិត្តភក្ដិថា “ខ្ញុំអាចបង្រ្កាបតោបាន” ទើបនាំហ្វូងកណ្ដុរទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា “នែ! ហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?” តោឮដូច្នេះ ក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា “ខ្លាចខ្ញុំឫ?”...
មានកសិករពីរនាក់រស់នៅក្បែរគ្នា។ ម្នាក់ជាកសិករចិញ្ចឹមមាន់ និងម្នាក់ទៀតជាកសិករដាំពោត។ កសិករចិញ្ចឹមមាន់មានចិត្តស្អប់ និងរើសអើងកសិករដាំពោតដោយសារតែគាត់កាន់សាសនា និងវប្បធម៌ផ្សេងគ្នា។ គាត់ពិតជាលម្អៀងណាស់ បើធៀបទៅនឹងអ្នករស់នៅភូមិផងរបងជាមួយគ្នាផ្សេងៗទៀត។ នៅពេលណាដែលគាត់ឃើញកសិករដាំពោត គាត់តែងតែជេរប្រមាថសាសនា និងប្រើពាក្យជេរប្រមាថគាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការខកចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាដ៏ឈ្លើយរបស់គាត់ កសិករដាំពោតហាក់ដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ ផ្ទុយទៅវិញគាត់សើចតិចៗ ហើយគ្រវីក្បាលដាក់គាត់។ នៅពេលនោះកសិករចិញ្ចឹមមាន់ពិតជាឆ្ងល់ខ្លាំងណាស់...