ប្រសិនបើមានមនុស្សមកពន្យុះអ្នកឱ្យមូម៉ៅ ហើយអ្នកបាននិយាយទៅវិញ នោះអ្នកនឹងបានបញ្ចេញអារម្មណ៍របស់ខ្លួន ប៉ុន្តែសួរថាតើភាគីម្ខាងទៀតយ៉ាងណាដែរ? តើគេបានចូលរួមមានក្តីសុខជាមួយអ្នកដែរឬទេ? សម្តីបង្កជម្លោះ និងឥរិយាបថដែលគ្មានភាពជាមិត្តរបស់អ្នក តើវាអាចជួយឱ្យអ្នកដទៃយល់ស្របជាមួយអ្នកដោយងាយស្រួលដែរឬទេ? វូដ្រូ វីលសុន (Woodrow Wilson) បាននិយាយថា “ប្រសិនបើអ្នកក្តាប់ដៃមករកខ្ញុំ ខ្ញុំហ៊ានធានាថា ខ្ញុំក៏ក្តាប់ដៃមិនយឹតជាងអ្នកប៉ុន្មានដែរ… ប៉ុន្តែប្រសិនបើអ្នកចូលមករកខ្ញុំហើយនិយាយថា សុំអង្គុយចុះមកដើម្បីពិភាក្សាគ្នា…...