នៅពេលនិយាយអំពីការគ្រប់គ្រងនិយោជិតរបស់អ្នក នោះរឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ពួកគេ គឺទាក់ទងនឹងការកំណត់បរិយាកាសត្រឹមត្រូវនៅកន្លែងធ្វើការ។ យើងបានឮរឿងរ៉ាវមិនល្អមួយចំនួន អំពីការងារមិនល្អ ឬអ្នកគ្រប់គ្រងមិនល្អ ហើយរឿងតែមួយនៃរឿងរ៉ាវទាំងនេះមានជាទូទៅ គឺបរិយាកាសការងារអវិជ្ជមាន។ នៅពេលបុគ្គលិកសប្បាយចិត្តនឹងការងារ នោះពួកគេយកចិត្តទុកដាក់ជាមួយអតិថិជន ហើយនៅពេលអតិថិជនពេញចិត្ត វាធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន។ អាជីវកម្មគ្រប់ធុន តែងប្រាថ្នាឲ្យមានបុគ្គលិកដែលប្រើប្រាស់ជំនាញរបស់ខ្លួនយ៉ាងពេញទំហឹង មានការចុះសម្រុងគ្នា និងបង្កើតបរិយាការល្អៗជាមួយគ្នា។ ការលើកទឹកចិត្តរបស់និយោជិតឱ្យធ្វើការ...