ការជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីមកចូលរួមជាមួយស្ថាប័ន ពិតជារឿងមួយដែលមិនមែនងាយស្រួលទេ។ វាតម្រូវឲ្យអ្នកដែលជាអ្នកគ្រប់គ្រង ឬម្ចាស់ស្ថាប័នត្រូវពិនិត្យមើល និងវាយតម្លៃជាច្រើនទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។ ការដែលទទួលបានបុគ្គលិកឆ្នើមមកចូលរួមជាមួយនឹងស្ថាប័នក្នុងរយៈពេលយ៉ាងយូរ គឺជាគោលបំណងធំបំផុតសម្រាប់ម្ចាស់អាជីវកម្មស្ទើរតែគ្រប់គ្នា ដែលកន្លងមក គាត់បានចំណាយថវិកាជាច្រើនទៅលើថ្លៃសេវាកម្មជំនួយនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែនៅតែមិនទាន់ទទួលបាននូវលទ្ធផល។ យ៉ាងណាមិញ តើធ្វើបែបណាទើបអាចវាយតម្លៃដឹងថាបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់? តើធ្វើបែបណាទើបដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជន? តើត្រូវពិនិត្យមើលលក្ខខណ្ឌអ្វីខ្លះ ទើបអាចកំណត់បានថាគាត់គឺជាបេក្ខជនម្នាក់ដែលអាចបំពេញការងារជាមួយស្ថាប័នយើងបានយូរអង្វែង? ខាងក្រោមនេះ...