រឿងខ្លី៖ តម្លៃគ្រូបង្រៀន

អ្នករាជការមានបុណ្យសក្តិធំៗ រួមទាំងអ្នកជំនួញ​ប្រាក់ចំណូលខ្ទង់មម៊ឺន​ដុល្លារ បានមកចូលរួមក្នុងពិធីជប់លៀងមួយ។ គ្រូបង្រៀនកម្រិតបឋមរហូតដល់មហាវិទ្យាល័យចំនួន១៥នាក់ក៏បានចូលរួម តែត្រូវបានគេអោយទៅអង្គុយនៅតុមួយក្បែរបន្ទប់ទឹក មូលហេតុ គ្រូបង្រៀនជាក្រុមមនុស្ស ដែលមានប្រាក់ចំណូលទាបជាងគេ គ្មានមុខមាត់នៅក្នុងសង្គម។

នៅពេលថ្នាក់ដឹកនាំកម្មវិធីចោទសួរថា តើលោកខាងណា ធ្វើការបានប្រាក់ចំណូលច្រើនជាងគេ? លោកគ្រូពិការម្នាក់លើកដៃឡើង ហើយឆ្លើយថា៖

“គឺខ្ញុំ!” គ្រប់គ្នាមានក្តីងឿងឆ្ងល់ជាពន្លឹក ហើយសុំអោយមានការបញ្ជាក់ពីរឿងនេះ។

ចម្លើយអមជាមួយនូវស្នាមញញឹមរបស់លោកគ្រូពិការក៏បានផ្តើមឡើង “មួយជីវិតរបស់ក្រុមគ្រូបង្រៀនខ្ញុំនេះ បានបណ្តុះកូនៗខ្ញុំជាច្រើនរាប់ពាន់ម៊ឺននាក់អោយក្លាយទៅជាជនដែលមានចំណេះដឹង ចំណេះធ្វើ និងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីគ្រប់ទីកន្លែងការងារ​ មិនថា ក្នុងវិស័យរដ្ឋ ឬឯកជន! ប្រាក់​ចំណូលរបស់កូនៗខ្ញុំ វាជាលទ្ឋផលនៃការប្រឹងប្រែងរបស់យើងខ្ញុំ វាជាប្រាក់របស់ពួកខ្ញុំ ទោះជាកូនខ្ញុំពុំអោយពួកខ្ញុំចាយ ក៏ក្នុងនាមជាឳពុក ក៏មិនទាមទារពីកូន ឬមានចិត្តច្រណែនកូនខ្លួនឯងឡើយ គឺមានតែសប្បាយនឹងភាពមានបាន ថ្កុំថ្កើងរបស់កូនៗ!

គ្រប់គ្នាធ្លាក់ទឹកមុខ ហើយដាក់មុខចុះលោកគ្រូពិការបន្តសម្តីដោយទឹកភ្នែកហូរចុះមក “អរគុណ! ដែលយកពួកខ្ញុំ មកដាក់ពីមុខបន្ទប់ទឹកនេះ​​! នេះជាការផ្តល់នូវកិត្តិយសមួយយ៉ាងធំធេង! ព្រោះមនុស្សយើងនេះ ទោះជាមានឋានៈធំប៉ុណ្ណា ក៏មិនអាចចៀសអោយផុតពីការត្រូវការបន្ទប់ទឹកនេះ ដើម្បីដោះទុក្ខដែរ! អរគុណ!​ ក្នុងនាមជាអ្នកយាមបន្ទប់ទឹក! គ្រប់គ្នា ដាក់មុខចុះ ខ្លះមានទឹកភ្នែករលីងរលោង ខ្លះជូតទឹកភ្នែកព្រោះក្នុងចំណោមអ្នកធំទាំងនេះ មានខ្លះជាអតីតសិស្សរបស់លោកគ្រូពិការរូបនេះ។


រឿងខ្លី៖ “បាយថ្ងៃត្រង់របស់ខុងជឺ” ផ្តល់មេរៀនកុំឲ្យយើងសន្និដ្ឋាននូវអ្វីដែលយើងគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់

 

One thought on “រឿងខ្លី៖ តម្លៃគ្រូបង្រៀន

Leave a Reply