រឿងខ្លី៖ អណ្ដើក និងឥន្ទ្រី ផ្តល់អត្ថន័យអំពី​​មហិច្ឆតា​ខុស​ទំនងមិនសម​នឹង​សមត្ថភាព​ និង​លទ្ធភាព

តើ​អ្វី​ដែល​អ្នក​សុបិនជា​បំណង​ប្រាថ្នា​សម​នឹង​សមត្ថភាព​ និង​លទ្ធភាព​របស់​អ្នក​ដែរឬទេ? ហើយ​សមត្ថភាព ​និង​លទ្ធភាព​អ្នក​ពិត​ជា​ស័ក្តិសម​ជាមួយនឹង​មហិច្ឆតា​នោះ​ដែរ​ឬក៏យ៉ាងណា?​

យើងសូមជូនរឿងមួយនៃរឿងនិទានអ៊ីសុប (Aesop) ដែលតំណាលថា៖

អណ្ដើក​តូច​ចិត្ត​នឹងដំណើរដ៏សែន​​យឺតៗ​​របស់​ខ្លួនណាស់ ហើយ​វាមានចិត្ត​ចង់​​ចេះ​​ហោះ​ដូចសត្វ​បក្សី។

អណ្ដើកក៏​បាន​សុំ​ឥន្ទ្រី​ឱ្យ​ជួយ​បង្រៀន​ខ្លួន​ឱ្យ​ចេះ​ហោះ។ សត្វឥន្ទ្រី​យល់​ព្រម​ ហើយ​ក៏ចាប់​អណ្ដើក​ហោះ​ឡើង​ទៅ​ដល់​លំហ​អាកាស។ ឥន្ទ្រី​ប្រាប់​អណ្ដើក​ឱ្យ​ទទះ​ដៃ​ជើង រួចហើយ​ក៏​ព្រលែង​ទៅ។

មិន​ទាន់​បាន​អរគុណ​ផង​ អណ្ដើក​បាន​ធ្លាក់​មក​ដល់​ដី​វិញ​បែក​ស្នូក​អស់។

រឿងនេះចង់ផ្តល់នូវចម្លើយសម្រាប់សំណួរខាងលើថា៖

មនុស្ស​ពិត ​ប្រាកដជា​ដឹង​ពី​ដែន​កំណត់​ដែល​ខ្លួន​អាចទៅរួច។ មាន​មហិច្ឆិតា​ខុស​ទំនង គឺ​មិន​ខុស​ពី​ការ​បំផ្លាញ​ពេល​វេលា នៃ​សុភមង្គល​របស់​ខ្លួន​ឡើយ។ ​មហិច្ឆតា​គួរ​តែ​នៅ​ក្បែរៗ​សមត្ថភាព​ និង​លទ្ធភាព​ចុង​ក្រោយ​បង្អស់​របស់​អ្នក។


អត្ថបទទាក់ទង

រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក

 

Leave a Reply