រឿងខ្លី៖ លំពែងក៏មុត ខែលក៏រឹង

ពាក្យថា “ទំនាស់” ក្នុងភាសាចិន ផ្សំដោយពាក្យ “ម៉ាវ” ប្រែថាលំពែង និងពាក្យ “ទុន” ប្រែថាខែល។

លំពែង និងខែល ជាប្រភេទអាវុធដែលគេប្រេីក្នុងសម័យបុរាណ។ អាវុធទាំងពីរនេះ មានប្រយោជន៍ផ្សេងពីគ្នា។ គេប្រេីលំពែងសម្រាប់ចាក់សម្លាប់សត្រូវ ឯខែលប្រេីសម្រាប់ទប់ទល់នឹងលំពែង។

….នៅក្នុងនគរ ឈូ មានបុរសម្នាក់ប្រកបមុខរបរធ្វេីខែល និងលំពែងសម្រាប់លក់។ ថ្ងៃមួយ គេយកលំពែង និងខែលរបស់ខ្លួនទៅលក់ឯទីក្រុង។ ដេីម្បីទាក់ទាញការចាប់អារម្មណ៏ពីមនុស្សម្នា គេលេីកខែលឡេីង ហេីយប្រូអំពីគុណភាពរបស់វាថា….

“ខែលរបស់ខ្ញុំនេះ មានគុណភាពខ្ពស់បំផុត រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបានឡេីយ… ទេាះជាអ្នកមានលំពែងមុតស្រួចយ៉ាងណា ក៏មិនអាចចាក់ទម្លុះខែលនេះបានឡេីយ។”

ដល់មួយសន្ទុះក្រោយមកទៀត គេក៏លេីកលំពែងយកមកប្រូម្តង…

“លំពែងរបស់ខ្ញុំរឹងមុតអស្ចារ្យ! …ទេាះជាលោកអ្នកមានខែលល្អប្រភេទណា ក៏មិនអាចទប់ទល់នឹងលំពែងនេះបានដែរ….”

ឃេីញគេអួតពីគុណភាញទីនិញបញ្រ្ចាស់ចុះ បញ្រ្ចាស់ឡេីងដូច្នេះអ្នកដែលឈរនៅក្បែរនេាះក៏សេីច ហេីយសួរទៅគេថា

“បេីអ្នក​ឯងថាអញ្ចឹង… ចុះបេីគេយកលំពែងរបស់អ្នក មកចាក់ទម្លុះខែលរបស់អ្នកដែរនេាះ តេីលទ្ធផលវាទៅជាយ៉ាងម៉េចទៅវិញ?”

បុរសអ្នកលក់ បានត្រឹមតែអង្គុយអេះក្បាល មិនដឹង ថាត្រូវឆ្លេីយដូចម្តេចឲ្យសម។ ????

មនុស្សយេីង  ពេលណានិយាយឬសរសេរពីរឿងអ្វីមួយ បេីមិនពិនិត្យពីទំនាក់ទំនងឲ្យបានល្អិតល្អន់ទេវានាំឲ្យមានទំនាស់មតិ ឬជាន់កែងខ្លួនឯង ប្រៀបដូចជាវិធីឃោសនាលក់លំពែង និងខែលដូច្នេាះដែរ។ ពេលគេសួផ្ទាញ់តែបន្តិច ក៏មិនអាចឆ្លេីយរួចដែរ។ ទេាះជាសភាវៈផ្សេងៗនៅលេីលោក ជាទូទៅតែងមានទំនាស់មកជាគូនឹងគ្នា… តែយើងមិនអាចយកមកឡូកឡំជាមួយគ្នាបានឡេីយ។


អត្ថបទទាក់ទង

រឿងខ្លី៖ ចចកខ្ចីអំណាចខ្លា

Leave a Reply