រឿងខ្លី៖ ស្មោះត្រង់ និងពេលវេលា

មានតែពេលវេលាទេអាចពិសោធន៍គ្រប់យ៉ាង” នេះជារឿងអប់រំមួយដ៏មានសារៈសំខាន់សម្រាប់មនុស្សទូទៅត្រិះរិះពិចារណា៖

ស្មោះត្រង់” ត្រូវបានកំលោះតូចម្នាក់ឈ្មោះ ឆ្លាត បោះបង់ចោលក្នុងសមុទ្រ។ ស្មោះត្រង់” ព្យាយាមហែលទឹករហូតមកដល់កោះមួយកន្លែង។ នៅពេលឡើងដល់ច្រាំងកោះ ស្មោះត្រង់” ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់។ គេព្យាយាមគិតរកវិធីដើម្បីត្រលប់ទៅច្រាំងវិញ។ អ្វីដែល ស្មោះត្រង់” រំពឹងគឺនឹងមានទូករបស់នរណាម្នាក់ជិះកាត់ទីនេះ។

នៅសុខៗ ស្មោះត្រង់” ក៏បានឮសំឡេងអ្វីមួយពីចម្ងាយ។ គេក៏ប្រញាប់ងើបឡើងនិងសម្លឹងរកប្រភពសំឡេងនោះ ហើយក៏ឃើញមានទូកមួយកំពុងតម្រង់មកកោះនេះ។ នៅលើទូកនោះមានសរសេរពាក្យថា “ក្ដីសុខ” ដែលការពិត ទូកនោះគឺជារបស់បុរសឈ្មោះ ក្ដីសុខ” នោះឯង ដូច្នេះ ស្មោះត្រង់” ក៏ស្រែកហៅឈ្មោះម្ចាស់ទូក។

នៅពេល ក្ដីសុខ” បានឮ ក៏ឆ្លើយទៅ ស្មោះត្រង់” វិញថា៖ មិនបានទេៗ បើខ្ញុំនាំអ្នកឡើងទូកនេះខ្ញុំនឹងលែងមានក្ដីសុខទៀតហើយ អ្នកមើលចុះ មនុស្សជាច្រើនក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ ក៏លែងមានក្ដីសុខ សុំទោសណា ស្មោះត្រង់” ខ្ញុំទទួលយកអ្នកមិនបានមែន។ និយាយចប់ ក្ដីសុខ” ក៏ជិះទូកចេញទៅបាត់ទៅ។

មិនបានប៉ុន្មានទូករបស់ “តំណែង ក៏ឆ្លងកាត់ទីនោះ ស្មោះត្រង់” ក៏ស្រែកហៅគេម្ដងទៀត។

តំណែង” នៅពេលឮដូច្នេះក៏ប្រញាប់បង្វែរក្បាលទូកឲ្យចេញទៅឆ្ងាយ ហើយក៏ងាកមកនិយាយជាមួយ “ស្មោះត្រង់” ថា៖

មិនបានទេៗ អ្នកនៅជាមួយខ្ញុំមិនបានទេ អ្នកដឹងទេថាតំណែងដែលខ្ញុំបានមកវាលំបាកប៉ុណ្ណា បើខ្ញុំនាំអ្នកមកជាមួយ ខ្ញុំពិតជាស៊យហើយ វរៗត្រូវបាត់បង់តំណែង។ យ៉ាងណាៗ ខ្ញុំមិនអាចរួមដំណើរជាមួយអ្នកបានទេ

ស្មោះត្រង់” អួលដើមក សម្លឹងមើល តំណែង ដែលប្រញាប់ចេញទូកទៅយ៉ាងអស់សង្ឃឹម និងមានអារម្មណ៍ច្របូកច្របល់នឹងខ្លួនឯងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេធ្វើបាន គឺមានតែត្រូវរង់ចាំ ចាំហើយ ចាំទៀតតែប៉ុណ្ណោះ។

ក្រោយមកក៏មានទូកមួយទៀតឆ្លងកាត់ នោះគឺទូករបស់ “ប្រកួតប្រជែង

ប្រជែង ប្រជែង ខ្ញុំសុំជិះទូកឯងផងបានទេ?”

ឯងជាអ្នកណាឯងមានប្រយោជន៍ប៉ុណ្ណាទៅសម្រាប់ពួកយើង?” ប្រកួតប្រជែង ស្រែកសួរ។

ស្មោះត្រង់” មិនចង់និយាយអ្វីច្រើនទៀតទេ ព្រោះខ្លាចបាត់បង់ឱកាសដូចមុនៗទៀត ប៉ុន្តែដោយសារគេជា ស្មោះត្រង់” ដូច្នេះគឺនៅតែ ស្មោះត្រង់” ។

ខ្ញុំគឺ ស្មោះត្រង់” ។

ហាស! ឯងគឺជាស្មោះត្រង់ បើពួកយើងមានឯងនៅជាមួយ ពួកយើងទៅប្រកួតប្រជែងជាមួយអ្នកណាឈ្នះទៅ?” និយាយចប់គេក៏បង្វែរក្បាលទូកចេញទៅយ៉ាងលឿន។

ក្នុងខណៈដែល ស្មោះត្រង់ កំពុងតែអស់សង្ឃឹមឱនមុខស្លុប នៅសុខៗក៏មានសំឡេងលួងលោមថា៖ ចៅ… ឡើងទូកតាមក!

នៅពេលស្មោះត្រង់ងើយមុខសម្លឹង ក៏ឃើញមនុស្សចាស់សក់សម្នាក់ឈរនៅលើទូក៖ ហេតុអីលោកតាចង់ជួយខ្ញុំ?” ស្មោះត្រង់ សួរដោយភាពសង្ស័យ។

មានតែពេលវេលាទេដែលដឹងថាភាពស្មោះត្រង់មានតម្លៃយ៉ាងណា” លោកតាដែលជា “ពេលវេលា” និយាយទៅកាន់ស្មោះត្រង់ដោយស្នាមញញឹម។

នៅតាមផ្លូវត្រលប់ទៅវិញនៅយប់នោះគេឃើញទូករបស់ ក្ដីសុខ” “តំណែង” និង ប្រកួតប្រជែង” លិចក្នុងសមុទ្រអស់។ លោកតា ពេលវេលា” បាននិយាយទៅកាន់អ្នកទាំងបីថា៖ ចៅទាំងឡាយត្រូវចាំទុក បើចៅលែងមានភាពស្មោះត្រង់ក្នុងខ្លួនហើយ ក្ដីសុខនឹងនៅជាមួយចៅបានមិនយូរទេ តំណែងដែលបានមកក៏បានត្រឹមជាតំណែងក្លែងក្លាយ ការប្រកួតប្រជែងក៏មានបរាជ័យយ៉ាងអាម៉ាស់នៅទីបំផុត”។


 អត្ថបទទាក់ទង

រឿងខ្លី៖ មន្ត្រីគ្រាប់ល្ពៅ

 

 

Leave a Reply