រឿងខ្លី៖ អណ្ដើក និងឥន្ទ្រី ផ្តល់អត្ថន័យអំពីមហិច្ឆតាខុសទំនងមិនសមនឹងសមត្ថភាព និងលទ្ធភាព
តើអ្វីដែលអ្នកសុបិនជាបំណងប្រាថ្នាសមនឹងសមត្ថភាព និងលទ្ធភាពរបស់អ្នកដែរឬទេ? ហើយសមត្ថភាព និងលទ្ធភាពអ្នកពិតជាស័ក្តិសមជាមួយនឹងមហិច្ឆតានោះដែរឬក៏យ៉ាងណា?
យើងសូមជូនរឿងមួយនៃរឿងនិទានអ៊ីសុប (Aesop) ដែលតំណាលថា៖
អណ្ដើកតូចចិត្តនឹងដំណើរដ៏សែនយឺតៗរបស់ខ្លួនណាស់ ហើយវាមានចិត្តចង់ចេះហោះដូចសត្វបក្សី។
អណ្ដើកក៏បានសុំឥន្ទ្រីឱ្យជួយបង្រៀនខ្លួនឱ្យចេះហោះ។ សត្វឥន្ទ្រីយល់ព្រម ហើយក៏ចាប់អណ្ដើកហោះឡើងទៅដល់លំហអាកាស។ ឥន្ទ្រីប្រាប់អណ្ដើកឱ្យទទះដៃជើង រួចហើយក៏ព្រលែងទៅ។
មិនទាន់បានអរគុណផង អណ្ដើកបានធ្លាក់មកដល់ដីវិញបែកស្នូកអស់។
រឿងនេះចង់ផ្តល់នូវចម្លើយសម្រាប់សំណួរខាងលើថា៖
មនុស្សពិត ប្រាកដជាដឹងពីដែនកំណត់ដែលខ្លួនអាចទៅរួច។ មានមហិច្ឆិតាខុសទំនង គឺមិនខុសពីការបំផ្លាញពេលវេលា នៃសុភមង្គលរបស់ខ្លួនឡើយ។ មហិច្ឆតាគួរតែនៅក្បែរៗសមត្ថភាព និងលទ្ធភាពចុងក្រោយបង្អស់របស់អ្នក។
អត្ថបទទាក់ទង
រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក