រឿងខ្លី៖ ស្តេចផែនដី និងសុនខ ធ្វើឲ្យអ្នកស្គាល់ពីតម្លៃពិតនៃការគោរព

កាលពីដើមឡើយ មានស្តេចមួយព្រះអង្គព្រះនាម វ៉ារ៉ាត់ ស៊ីង គ្រប់គ្រងនៅនគរមួយឈ្មោះ វីជ័យ ណាចា ដែលព្រះអង្គគឺជាក្សត្រដែលមានចរិតកាចសាហាវ។ ប្រជាពលរដ្ឋទាំងអស់ក្នុងនគរ តែងតែខ្លាចក្សត្រមួយអង្គនេះណាស់ ដោយសារភាពសាហាវព្រៃផ្សៃរបស់ទ្រង់។

ព្រះអង្គ វ៉ារ៉ាត់ ស៊ីង មានសុនខមួយក្បាលឈ្មោះ ចែក ដែលព្រះអង្គសព្វព្រះទ័យបំផុតជាងរបស់អ្វីៗទាំងអស់។ នៅថ្ងៃមួយ សុនខមួយក្បាលនោះបានស្លាប់ ហើយព្រះអង្គបានរៀបចំពិធីបុណ្យឲ្យសត្វសុនខនោះយ៉ាងអធិកអធម។ ប្រជានុរាស្រ្តរបស់ព្រះអង្គ បានចូលរួមយ៉ាងច្រើនកុះករបំផុត ហើយធ្វើឲ្យព្រះអង្គសប្បាយព្រះហទ័យយ៉ាងខ្លាំងបំផុតដែរ។

ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គ វ៉ារ៉ាត់ ស៊ីង ទ្រង់ក៏សាយទីវង្គតដែរ ប៉ុន្តែគ្មានប្រជាពលរដ្ឋណាម្នាក់ចូលរួមឡើយ។

គំនិតអប់រំនៅក្នុងរឿងនេះ គឺការគោរពពិតប្រាកដដែលអ្នកទទួលបាន មិនមែនទិញ ឬកើតឡើងដោយការបង្ខិតបង្ខំនោះឡើយ។ ការភ័យខ្លាច និងការគោរព នៅចន្លោះគ្នាតែបន្តិចប៉ុណ្ណោះ។ ដូចនេះហើយ មនុស្សគ្រប់រូបត្រូវយល់អំពីវា ហើយត្រូវធ្វើរឿងចាំដើម្បីអភិវឌ្ឍន៍ចរិតលក្ខណៈរបស់ខ្លួន។


អត្ថបទទាក់ទង

រឿងខ្លី៖ ខ្លា និង លា ឈ្លោះគ្នារឿងស្មៅ

Leave a Reply

Your email address will not be published. Required fields are marked *