រឿងខ្លី៖ អត់ធ្មត់ និង ជោគជ័យ

បុគ្គលជោគជ័យ មិនស្ថិតនៅលើកម្លាំងធំតូចឡើយ តែស្ថិតលើថាអាចតស៊ូបានយូរប៉ុនណា។ ការជូនដំណឹងរបស់ក្រុមហ៊ុន GM (General Motors) ប្រៀបដូចជាពន្លឺព្រះអាទិត្យបានចាំងបំភ្លឺចិត្តដ៏អន្ទះសារបស់ លោក ឃ្លីហ្វហ្វត (Clifford) ដែលទន្ទឹងរង់ចាំ។

នៅថ្ងៃសម្ភាសន៍ គាត់បានរៀបចំខ្លួនយ៉ាងយកចិត្តទុកដាក់ ថែមទាំងប្តូរក្រវាត់កថ្មីទៀតផង ហើយបានជូនពរខ្លួនឯងឱ្យមានសំណាងល្អ។ នៅព្រឹកម៉ោង១០ គាត់បានចូលទៅក្នុងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន។

រង់ចាំកញ្ញាសេនាជូនជម្រាបដល់ប្រធាននាងហើយ គាត់ធ្វើចិត្តស្ងាត់ ហើយបានយួរកាបូបដើរមកដល់ខាងមុខទ្វាររបស់លោកប្រធាន រួចក៏គោះទ្វារយ៉ាងថ្នមៗ ២ដង។

“គឺលោក ឃ្លីហ្វហ្វត (Clifford)មែនទេ?” សម្លេងបានបន្លឺចេញពីក្នុងបន្ទប់។

“លោកប្រធាន សួស្តី! ខ្ញុំគឺឃ្លីហ្វហ្វត (Clifford)” គាត់បើកទ្វារយ៉ាងយឺតៗ។

“អត់ទោស លោក ឃ្លីហ្វហ្វត (Clifford) លោកអាចគោះទ្វារម្តងទៀតបានទេ?” ប្រធានដែលអង្គុយលើកៅអីបានសម្លឹងមើល ឃ្លីហ្វហ្វត (Clifford) ដោយធម្មតា ហើយទឹកមុខរាងស្មើ។

សម្ដីរបស់មន្ត្រីសម្ភាសន៍បានធ្វើឱ្យលោក ឃ្លីហ្វហ្វត (Clifford) មានការងឿយឆ្ងល់ ប៉ុន្តែគាត់មិនបានគិតអ្វីច្រើនទេ ក៏បានគោះទ្វារពីរដងដូចអ្វីដែលគេបានប្រាប់ បន្ទាប់មកក៏រុញទ្វារចូលទៅម្តងទៀត។

“ទេ លោកឃ្លីហ្វហ្វត (Clifford) ម្តងនេះដូចជាមិនល្អ ដូចលើកមុននោះទេ លោកអាចគោះម្តងទៀតបានទេ?” អ្នកសម្ភាសន៍ប្រាប់គាត់ឱ្យធ្វើម្តងទៀត។ គាត់ក៏បានគោះទ្វារ ហើយចូលទៅម្តងទៀត “ លោក! បែបនេះបានទេ?”

“និយាយបែបនេះមិនល្អទេ”

គាត់បានចូលទៅម្តងទៀត “ខ្ញុំ គឺឃ្លីហ្វហ្វត (Clifford) រីករាយណាស់ដែលបានជួបលោក។”

“កុំធ្វើបែបនេះអី” អ្នកសម្ភាសន៍នៅដែលនិយាយពាក្យដដែល “សូមលោកធ្វើម្តងទៀត”

គាត់បានធ្វើបែបនេះម្តងទៀត “អត់ទោស សុំរំខានបន្តិច។”

“លើកនេះរាងគ្រាន់បើ បើលោកអាចធ្វើម្តងទៀតកាន់តែប្រសើរ លោកអាចសាកល្បងម្តងទៀតទេ?”

ពេលដែល ឃ្លីហ្វហ្វត (Clifford) ចេញចូលអស់១០ដង ភាពរីករាយ និងក្តីសង្ឃឹមរបស់គេបានរលាយបាត់ គេចាប់ផ្តើមធុញទ្រាន់ ក្នុងចិត្តគិតថា មានអ្នកណាគ្រាន់តែគោះទ្វារសោះអីក៏ល្អិតល្អន់យ៉ាងនេះ? មានអ្នកណាសម្ភាសន៍បុគ្គលិកបែបនេះទៅ នេះចង់ធ្វើបាបគេច្បាស់ណាស់។

គាត់បែរខ្លួនដើរចេញដោយកំហឹង តែដើរបានប៉ុន្មានជំហានក៏ឈប់ “មិនបានទេ ខ្ញុំមិនអាចចាកចេញដោយបែបនេះទេ ទោះជាក្រុមហ៊ុនមិនគិតចង់ទទួលខ្ញុំ ក៏ត្រូវស្តាប់ពួកគេនិយាយប្រាប់ខ្ញុំសិនដែរ។ ដូច្នេះគាត់បានដកដង្ហើម ហើយគោះទ្វារលើកទី១១។ លើកនេះ អ្វីដែលគាត់ទទួលបានមិនមែនការបដិសេធនោះទេ តែជាស្នូលទះដៃទៅវិញ។ គាត់ស្មានមិនដល់ថា គោះទ្វារលើកទី១១ បែរជាបានបើកនូវទ្វារនៃភាពជោគជ័យសោះ។

ដើមឡើយ ក្រុមហ៊ុនជ្រើសរើសបុគ្គលិកលើកនេះ គឺអ្នកស្រង់មតិទីផ្សារ ហើយបុគ្គលិកស្រង់មតិទីផ្សារដ៏ឆ្នើមមួយរូប មិនត្រឹមតែមានគុណសម្បត្តិចំណេះដឹងនោះទេ រឹតតែត្រូវមាននូវភាពអត់ធ្មត់ និង ការប្តេជ្ញាចិត្តផងដែរ។ ការគោះទ្វារ និងការសួរសុខទុក្ខ គឺជាប្រធានបទប្រឡងដើម្បីធ្វើតេស្តលក្ខណៈសម្បត្តិផ្លូវចិត្តរបស់មនុស្ស។


អត្ថបទទាក់ទង

រឿងខ្លី៖ វាសនាកម្មករទាំងបី

 

Leave a Reply

Your email address will not be published. Required fields are marked *