រឿងខ្លី៖ ទ្រឹស្ដីសត្វលា អានហើយអ្នកនឹងយល់ថា អ្នកដែលពូកែខាងទ្រឹស្ដី ពុំមែនសុទ្ធតែល្អដូចសម្ដីទ្រឹស្ដីរបស់ខ្លួននោះទេ

ក្នុងភូមិមួយ ស្ថិតនៅជាប់នឹងជើងព្រៃមួយកន្លែង មានសត្វលាស្រុកមួយក្បាល ត្រូវបានគេចិញ្ចឹមតាំងពីតូច ។ ថ្ងៃមួយ វាបានដើរស៊ីស្មៅកាន់តែឆ្ងាយទៅៗ រហូតដល់ជាយព្រៃដែលជាប់នឹងភូមិ ។ ពេលកំពុងដើរប៊ិចស្មៅស៊ីលេង ក៏ឃើញសត្វប្លែកៗ កំពុងមើលសំលឹងមកខ្លួន ដែលក្នុងចំណោមនោះ ក៏មានសត្វលាមួយចំនួនដែរ ។

ឃើញគេចោមរោមបែបនេះ លាក៏គិតថាខ្លួនវិសេសវិសាលជាងគេ ហើយក៏ចង់បង្អួតគេថាខ្លួន ជាសត្វដែលមានការចេះដឹងខ្ពស់ មានសមត្ថភាពឆ្លាត ទើបនឹកឃើញទស្សនវិជ្ជាមួយឃ្លា ដែលមនុស្សធ្លាប់និយាយ ហើយក៏សូត្រខ្លាំងៗអោយគេលឺថា «ធម្មជាតិរបស់សត្វទាំងឡាយ ត្រូវមានសេរីភាពរបស់ខ្លួន ! ប្រសិនបើត្រូវជាប់ចំណង វានឹងខុសពីធម្មជាតិ … ! ហើយប្រសិនបើមនុស្សចាប់យកទៅទុកនៅនឹងផ្ទះ ឬ យកទៅប្រើនោះ ! ត្រូវតែប្រញាប់គេចចេញ, ពុំនោះទេ គេមិនមែនហៅថាសត្វនោះទេ»។

ពំនោលនេះ ធ្វើឲ្យពួកសត្វឯទៀត កោតសរសើរ លើកតម្កើង ថាលាជាបិតាទស្សនវិទូរបស់គេហើយ។ មិនយូរប៉ុន្មាន ស្រាប់តែមានមនុស្សម្នាក់ មកចាប់នាំលា ទៅប្រើការ ធ្វើការដូចសព្វដង។

រឿងនេះចង់ផ្តល់ទស្សនៈ និងគំនិត ដល់មិត្តអ្នកអានថា៖ “អ្នកដែលពូកែខាងទ្រឹស្ដី ពុំមែនសុទ្ធតែល្អដូចសម្ដីទ្រឹស្ដីរបស់ខ្លួននោះទេ។”


អត្ថបទទាក់ទង

រឿងខ្លី៖ សត្វអូដ្ឋ អានហើយអ្នកនឹងយល់ថា បំណិន ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ មាន​ប្រយោជន៍​តែ​ពេល​នៅ​អ្នក​នៅ​ចំ​កន្លែង​តែ​ប៉ុណ្ណោះ!

 

 

Leave a Reply

Your email address will not be published. Required fields are marked *