រឿងខ្លី៖ ស្លាប់ទៅទទេ (Die Empty!)

សៀវភៅមួយក្បាលដ៏ល្បីល្បាញរបស់លោក Todd Henry មានចំណងជើងថា ស្លាប់ទៅទទេ  (Die Empty)។ លោកបានតែងសៀវភៅនេះ ខណៈដែលលោក​បានចូលរួមអង្គប្រជុំ​ធុរកិច្ចមួយ។

កាលនោះ លោកនាយកបានសួរអ្នកចូលរួមប្រជុំថា “នៅលើលោកនេះ តើកន្លែងណាដែលមានជាងគេបំផុត?”

បុរសម្នាក់បានឆ្លើយថា “វាគឺជាបណ្ដាប្រទេសស្ថិតនៅតាមឈូងសមុទ្រ​ ដែលមានអណ្ដូងប្រេងកាត!”

បុរសម្នាក់ទៀតបានឆ្លើយថា “វាគឺជាកន្លែងរ៉ែត្បូងពេជ្រនៅអាហ្វ្រុីក!”

លោកនាយកបានគ្រវីក្បាល រួចឆ្លើយថា៖ “ខុសហើយ! កន្លែងដែលមានជាងគេ គឺទីស្មសានសម្រាប់បូជា និងកប់សព ព្រោះមនុស្សជាច្រើនដែលបានស្លាប់ទៅ បានយកទៅជាមួយនៅចំណេះ​វិជ្ជា​ និងគំនិតដ៏មានតម្លៃ​ ដែលមិនអាចគណនាបានជាច្រើនយកទៅជាមួយ ដោយមិនបានចែករលែកដល់អ្នកដែនៅរស់ឡើយ។

ដូចនេះ វាគឺជាទីស្មសានហេីយ​ ដែលជាកន្លែងមានជាងគេបំផុតនៅលើលោកនេះ!

នៅក្នុងសៀវភៅ Die Empty លោកបានសរសេរលើកទឹកចិត្តមនុស្សម្នាទាំងឡាយ ឲ្យចែករលែកចំណេះវិជ្ជា​ និងគំនិតជូនដល់បច្ឆាជនទាំងឡាយ​ ដើម្បីជាប្រយោជន៍សម្រាប់ផែនដីនេះ ប្រសេីរជាជាងនៅពេលស្លាប់ទៅ​ ចំណេះវិជ្ជា និងគំនិតរបស់គេ​ ត្រូវបានបូជា​ ឬ​កប់តាមជាមួយសព។

ពាក្យពេចន៍ដ៏មានតម្លៃនៅក្នុងសៀវភៅរបស់លោកគឺ៖

  • សូមកុំយកចំណេះវិជ្ជា និងគំនិតដ៏ថ្លៃថ្លារបស់អ្នកទៅបូជា​ ឬ​កប់ជាមួយសពរបស់អ្នក ហើយសូមជ្រើសរើសយកការស្លាប់ទៅដោយសម្បកខ្លួនអ្នកទទេ!”
  • បើអ្នកមានគំនិត ចូរអ្នកបង្ហាញឲ្យគេឃើញផង
  • បើអ្នកមានចំណេះ ចូរអ្នកចែករលែកឲ្យគេចេះផង
  • បើអ្នកមានសេចក្ដីស្រឡាញ់ ចូរអ្នកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបឲ្យចេះស្រឡាញ់ផង

សូមមេត្តាចាប់ផ្ដើមផ្ដល់ចំណេះវិជ្ជា​ និងគំនិតរបស់អ្នក ឲ្យទៅអ្នកដទៃនៅពេលនេះផង​ ហើយយេីងត្រៀមខ្លួនថា យើងនឹងស្លាប់ទៅទទេ! (Start the race and Die Empty!)

សម្រួលពី៖ អត្ថបទបរទេស


អត្ថបទទាក់ទង

រឿងខ្លី៖ អច្ឆរិយវត្ថុទាំង ៧ នៅ​លើ​លោក​

 

Leave a Reply

Your email address will not be published. Required fields are marked *