រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់

មានកសិករម្នាក់ដែលបានលក់ប៊ឺមួយគីឡូក្រាមទៅឱ្យអ្នកដុតនំ។ ថ្ងៃមួយអ្នកដុតនំបានសម្រេចថ្លឹងទម្ងន់ប៊ឺ ដើម្បីពិនិត្យមើលថាតើគាត់ទទួលបានប៊ឺគ្រប់ចំនួនដែរឬទេ? ពេលនោះគាត់ពិនិត្យឃើញថាប៊ឺនោះ គឺមិនគ្រប់ចំនួនទេ។ គាត់ខឹងយ៉ាងខ្លាំង ហើយបានប្តឹងកសិករនោះទៅតុលាការ។

ចៅក្រមបានសួរកសិករថា៖ តើអ្នកយកអ្វីមកថ្លឹងទម្ងន់ប៊ឺ? កសិករឆ្លើយថា៖ ខ្ញុំគឺជាមនុស្សសម័យបុរាណ ដូចច្នេះខ្ញុំមិនមានអ្វីមកថ្លឹងអោយបានច្បាស់លាស់ទេ តែខ្ញុំដឹងពីទម្ងន់របស់វា។ ចៅក្រមក៏សួរទៀតថា៖ អញ្ចឹងតើអ្នកដឹងពីទម្ងន់របស់ប៊ឺដោយរបៀបមិច?

កសិករក៏ឆ្លើយថា៖ ជាការពិតណាស់ នៅមុនពេលដែលអ្នកដុតនំមកទិញប៊ឺពីខ្ញុំ ខ្ញុំបានទៅទិញនំដែលមានទម្ងន់មួយគីឡូពីអ្នកដុតនំនោះ ហើយខ្ញុំយកប៊ឺរបស់ខ្ញុំមកដាក់អោយស្មើនឹងទម្ងន់នៃនំនោះ។ បើលោកថាខ្ញុំខុស កំហុសនោះគួរតែមកពីអ្នកដុតនំ។

អត្ថន័យនៃសាច់រឿងនេះគឺ៖

សូមកុំព្យាយាមបោកប្រាស់អ្នកដទៃ ព្រោះទង្វើអាក្រក់ដែលអ្នកធ្វើនឹងទទួលបានផលអាក្រក់មកវិញនៅថ្ងៃណាមួយ។

 


អត្ថបទទាក់ទង

រឿងខ្លី៖ លោកគ្រូវ័យចំណាស់ ប្រទះបុរសវ័យក្មេងដែលធ្លាប់ជាសិស្ស ផ្តល់អត្ថន័យអំពី ការអប់រំ គឺជាការផ្ដល់ឱកាស

3 thoughts on “រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់

Leave a Reply

Your email address will not be published. Required fields are marked *