រឿងខ្លី៖ ខ្លែងស្រាក​រត់ចោល​ស្រុក

នៅក្នុងព្រៃភាគខាងលិចមានខ្លែងស្រាកមួយក្បាលអាស្រ័យរស់នៅ។ សត្វប្រភេទនេះវាចេញរកស៊ីតែពេលយប់ដោយចាប់សត្វកណ្ដុរនិងសត្វល្អិតផ្សេងៗធ្វើជាអាហារ។ 

វាតែងបញ្ចេញសម្លេងគួរឱ្យខ្លាចជាពិសេសនៅពេលយប់អ្នកស្រុកឮសំឡេងដ៏ចម្លែករបស់វាតែងភ័យស្លន់ស្លោបែកញេីសជោកខ្លួនត្រជាក់ដៃត្រជាក់ជេីងមួយរំពេច។

ហេតុនេះទេីបអ្នកស្រុកនៅក្នុងភូមិនោះព្យាយាមរកវិធីដេញវាឱ្យចេញផុតពីភូមិលំនៅរបស់គេ។ 

ខ្លែងស្រាកពិបាកក្នុងចិត្តជាខ្លាំង។ វារេីសម្បុកពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែទោះបីជាវាទៅដល់ទីណាក៏នៅតែឮសំឡេងស្រែកជេរប្រទេចនិងដេញវាមិនឱ្យវារស់នៅជិតអ្នកស្រុកឡេីយ។

វាក៏គិតថា៖​ “មនុស្សនៅទីនេះអាក្រក់ណាស់​! យេីងត្រូវគេចឱ្យផុតពីពួកគេ!”

គិតដូច្នេះហេីយវាក៏តាំងចិត្តដាច់ខាតហេីរទៅកាន់ភាគខាងកេីតឱ្យផុតពីអ្នកស្រុកទាំងនេះ។ 

វាហេីរបានបីយប់បីថ្ងៃទាល់តែហេវហត់អស់កម្លាំងហេីរទៅមុខលែងកេីតទេីបចុះសម្រាកនៅនឹងដេីមឈេីមួយ។ 

សត្វលលកមួយក្បាលឃេីញខ្លែងស្រាកមានសភាពហត់នឿយសោកសៅដូច្នេះក៏សួរទៅខ្លែងស្រាកថា៖

អ្នកឯងធ្វេីអីបានជាមេីលទៅដូចជាហត់នឿយខ្លាំងម្ល៉េះ​?”

ខ្លែងស្រាកឆ្លេីយ​ “ខ្ញុំនឹងប្ដូរកន្លែងទៅរស់នៅស្រុកភាគខាងកេីតវិញព្រោះមនុស្សនៅភាគខាងលិចពិបាករស់នៅជាមួយណាស់​! គេស្អប់ខ្ពេីមខ្ញុំគេថាសម្លេងខ្ញុំមិនពីរោះនិងគួរឱ្យខ្លាច។ ខ្ញុំមិនអាចរស់នឹងមនុស្សភាគខាងលិចបានទៀតទេខ្ញុំទៅនៅភាគខាងកេីតវិញទៅកាន់តែឆ្ងាយកាន់តែល្អ!”

លលក ស្ដាប់ចប់ក៏អស់សំណេីច​ “គ្រាន់តែរេីសម្បុកពិតជាដោះស្រាយបញ្ហាបានមែនឬ? ខ្ញុំគិតថាទោះជាឯងរេីសម្បុកទៅដល់ទីណាក៏អ្វីៗវានៅតែដដែលហ្នឹង!”

ខ្លែងស្រាកសួរទៅវិញ​ “ហេតុអី​? ឬសូម្បីតែយេីងចាកចេញមកឆ្ងាយហេីយនៅតែមិនផុតពីពួកគេទៀត?”

លលកឆ្លេីយដោយសុទ្ធចិត្ត

ហេតុផលច្បាស់ណាស់! បេីឯងមិនកែប្រែផ្លាស់ប្ដូរសំឡេងដ៏គួរឱ្យខ្លាចរន្ធត់របស់ឯងចេញទេទោះឯងទៅដល់ភាគខាងកេីតឆ្ងាយយ៉ាងណាក៏អ្នកខាងកេីតមិនរាប់រកឯងដូចតែអ្នកមុនអញ្ចឹង!”

គតិអប់រំ

បេីចង់កែសម្រួលបរិយាកាសជុំវិញអ្នកមិនគួរទម្លាក់បញ្ហាទៅលេីអ្នកដទៃភ្លាមៗនោះទេ។ អ្នកត្រូវព្យាយាមផ្ដោតអារម្មណ៍មកលេីខ្លួនឯងជាមុនត្រិះរិះពិចារណាពីខ្លួនឯងឱ្យដល់កម្រិត។ ដរាបណាអ្នកមិនចាប់ផ្តើមកែតម្រូវខ្លួនឯងជាមុនអ្នកក៏គ្មានផ្លូវកែតម្រូវអ្នកដទៃមជ្ឈដ្ឋានជុំវិញបានឡើយ 

ដកស្រង់ពីសៀវភៅប្រាជ្ញាជីវិត


អត្ថបទទាក់ទង​

រឿងខ្លី៖ ព្យួរកណ្តឹង

Leave a Reply