រឿងខ្លី៖ មេតោ និងកូនតោ ជជែកគ្នាថាតើសុភមង្គលនៅឯណា?

នៅក្នុងព្រៃមួយមានសត្វតោ​​​​​​​​​​​​​​​​​​​​​​ពីរនាក់ម៉ែកូនកំពុងរស់នៅ។

​​​​​​​​​​​តោកូនសួរទៅតោម៉ែថា៖ តើសុភមង្គល​​​​​​​​​​​​​​​​​​​​​​នៅឯណាទៅម៉ែ?​

តោម៉ែស្តាប់ហើយតបវិញ៖​​​​​​​​​​​​​​​​​​​​​​ សុភមង្គល គឺនៅលើកន្ទុយរបស់កូនហ្នឹង​​​​​​​​​​​​​​​​​​​​​​

កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា​​​​​​​​​​​​​​​​​​​​​​ តែចាប់មិនបានសោះ។​​​​​​​​​​​​​​​​​​​​​​ តោម៉ែសម្លឹងមើល​​​​​​​​​​​​​​​​​​​​​​កូនហើយនិយាយ​​​​​​​​​​​​​​​​​​​​​​ទាំងរីករាយថា៖​​​​​​​​​​​​​​​​​​​​​​

កូនល្ងង់របស់ម៉ែ! ​​​​​​​​​​​​​​​​​​​​​​កូនគ្រាន់តែងើបក្បាលឡើង ​​​​​​​​​​​​​​​​​​​​​​ហើយដើរទៅមុខ ​​​​​​​​​​​​​​​​​​​​​​នោះវានឹងទៅតាមកូន​​​​​​​​​​​​​​​​​​​​​​រហូតអស់មួយជីវិតហើយណា​​​​​​​​​​​​​​​​​​​​​​។

*ពេលខ្លះយើងខំប្រឹងធ្វើ​​​​​​​​​​​​​​​​​​​​​​រឿងជាច្រើន​​​​​​​​​​​​​​​​​​​​​​ដើម្បីស្វែងរកសេចក្តីសុខ​​​​​​​​​​​​​​​​​​​​​​ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ​​​​​​​​​​​​​​​​​​​​​​​​ ហើយបើយើង​​​​​​​​​​​​​​​​​​​​​​ចេះរស់នៅជាមួយអ្វីដែលខ្លួនមាន​​​​​​​​​​​​​​​​​​​​​​ មិនហួងហែង ​​​​​​​​​​​​​​​​​​​​​​មិនលោភលន់នោះ ​​​​​​​​​​​​​​​​​​​​​​នឹងអាចទទួលបានសេចក្តីសុខផងដែរ។


អត្ថបទទាក់ទង

រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់

 

 

Leave a Reply

Your email address will not be published. Required fields are marked *