រឿងខ្លី៖ ក្អែក និងចចក អានហើយអ្នកនឹងលែងជឿពាក្យសរសើរដោយខ្វះការពិចារណា

មានក្អែកខ្មៅមួយក្បាលពាំសាច់មួយដុំហើរមកដល់ទ្រនំ ត្រៀមស៊ីសាច់ឲ្យឆ្ងាញ់មាត់ ចៃដន្យមានឆ្កែចចកមួយកំពុងឃ្លាន ដើរមកឃើញបែបនេះវាក៍ស្រក់ទឹកមាត់ច្រោកនឹកចង់ស៊ីសាច់នោះជាខ្លាំង។ វាគិតរកវិធីធ្វើដូចម្ដេច ដើម្បីដណ្ដើមសាច់នោះយកមកធ្វើជាចំណីរបស់ខ្លួនបាន។

ចចកក៍និយាយទៅកាន់ក្អែកថា​ “អីយ៉ា! តាំងពីកើតមកយើងមិនដែលឃើញក្អែកឯណាស្អាតដូចក្អែកឯងសោះ រូបរាងសមសួនល្អឥតខ្ចោះមើលទៅរោមឡើងរលើបបើសិនជាបានសំឡេងពិរោះក្រអួនប្រៀបដូចជារួបសម្រស់ពីខាងក្រៅទៀតអ្នកឯងប្រាកដជាជាប់ឈ្មោះជាស្ដេចបក្សីជាមិនខាន។”

ក្អែកលឺដូច្នេះក៍ឡើងឈាម ស៊ីជោរអណ្ដែតអណ្ដូងមួយរំពេច។ វានឹកចង់បញ្ចាក់អោយកាន់តែច្បាស់ពីភាពអស្ចារ្យរបស់ខ្លួន ហើយក៍ហាមាត់ស្រែកច្រៀងអោយចចកស្ដាប់។ ពេលនោះ សាច់ដែលកំពុងញាំក៍របូតធ្លាក់ដី ចចកក៍ប្រញាប់រើសយកសាច់នោះ ហើយចំអកអោយក្អែកថា “យើងបានលឺសម្លេងរបស់ឯងពិរោះគួរសម ទាស់តែឯងល្ងីល្ងើបន្តិច គ្មានបញ្ញាសម្រាប់គិតទាល់តែសោះ!”

ប្រភព៖ រឿងនិទានអ៊ីសុប


អត្ថបទទាក់ទង

រឿងខ្លី៖ ក្អែក និងក្ងោក អានហើយអ្នកនឹងរីករាយនូវអ្វីដែលខ្លួនមាន

 

Leave a Reply

Your email address will not be published. Required fields are marked *