រឿង​ខ្លី​៖ កង្កែប និង​កណ្តុរ

រឿង កង្កែប និង​កណ្តុរ ជា​រឿង​មួយ​ស្ថិត​ក្នុង​ចំណោម​ទាំង​ឡាយ​របស់​រឿង​និទាន​អ៊ីសុប (Aesop) ដែលដំណាលថា៖

កូន​កណ្តុរ​មួយ​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​មាត់​ត្រពាំង។ កង្កែប​មួយ​បាន​ឃើញ​កូន​កណ្តុរ ក៏​ហែល​ទៅ​អែប​នឹង​កូន​កណ្តុរ ហើយ​ក៏​និយាយ​ស្នើ​ទៅ​កាន់​កូន​កណ្តុរ​នោះ​ ឱ្យ​ចុះ​មក​ហែល​លេង​ជាមួយ​វា។ កូន​កណ្តុរ​មាន​ចិត្ត​រីករាយ​ចង់​លេង​កម្សាន្ត​ណាស់ តែ​វា​មិន​ប្រសប់​ហែល​ទឹក​នោះ​ទេ វា​ក៏​បាន​សុំ​កង្កែប​ផ្តល់​យោបល់។ កង្កែប​ចង់​ធ្វើ​បាប​កូន​កណ្តុរ​នោះ​ផង ក៏​ឱ្យ​យោបល់​ថា ពួក​យើង​ចង​ជើង​ជាប់​គ្នា។ ពួក​គេ​ក៏​បាន​ហែល​ទឹក​លេង​យ៉ាង​រីករាយ​ តែ​មិន​យូរ​ប៉ុន្មាន​ កូន​កណ្តុរ​ក៏ចាប់​ផ្តើម​ហត់​នឿយ​ចង់​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ។ កង្កែប​ខឹង​ខ្លាំង​ណាស់ ព្រោះ​មិន​ទាន់​ចង់​បញ្ឈប់​ទេ​ វា​ក៏​ហែល​ជ្រមុជ​ចុះ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​បាត​ត្រពាំង​ធ្វើ​ឱ្យ​កូន​កណ្តុរ​ឈ្លក់​បាត់បង់​ជីវិត​ទៅ។

ពេល​ដែល​កង្កែប​ងើប​ពី​ក្រោម​ផ្ទៃ​​ទឹ​ក​វិញ វា​បាន​ព្យាយាម​ស្រាយ​ចំណង​ជើង​ចេញ ក៏​ស្រាប់​តែ​មាន​សត្វ​ស្ទាំង​មួយ​កំពុង​ហើរ​រក​អាហារ​បាន​ហោះ​ឆាប​ចឹក​ស៊ី​ទាំង​កង្កែប​ និង​កណ្តុរ​នោះ​ទៅ។

បុគ្គល​ដែល​ចូល​ចិត្ត​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ ​រមែង​តែ​ង​តែ​បង្ក​បញ្ហា​ដល់​ខ្លួន​ឯង​ដែរ។


អត្ថបទទាក់ទង

រឿងខ្លី៖ ក្អែក និងក្ងោក អានហើយអ្នកនឹងរីករាយនូវអ្វីដែលខ្លួនមាន

 

Leave a Reply

Your email address will not be published. Required fields are marked *