រឿងខ្លី៖ ក្តីសង្ឃឹម និងជំនឿចិត្តខ្ពស់

នៅពេលសិក្សានៅសកលវិទ្យាល័យហាវើដ (Harvard University) បណ្ឌិត ឃឺត រីចឆឺ (Curt Richer) បានធ្វើការសិក្សាស្រាវជ្រាវមួយ ដោយដាក់សត្វកណ្តុរចំនួន ១២ ក្បាល ទៅក្នុងកែវទឹក ជាលទ្ធផលសត្វកណ្តុរទី១ ទី២ និងទី៣ ហែលបានប្រហែល១ទៅ៣នាទី វាក៏បោះបង់ការខិតខំប្រឹងប្រែងហែលទឹក ហើយក៏លង់ទឹកស្លាប់បាត់ទៅ តែសត្វកណ្តុរ ៩ ក្បាល ទៀតបានហែលទឹករហូតដល់ទៅជាងមួយថ្ងៃ ទើបបោះបង់ការខិតខំប្រឹងប្រែង បន្ទាប់មកក្រុមអ្នកស្រាវជ្រាវក៏ស្រង់វាឡើងមុននឹងវាលង់ទឹកស្លាប់ ហើយយកពួកវាមកសម្ងួតខ្លួនឱ្យស្ងួត និងទុកឱ្យវាសម្រាក ៤-៥ នាទី ក៏ចាប់ដាក់ពួកវាទៅក្នុងកែវទឹកម្តងទៀត។

យើងសាកទាយលមើលថាតើពួកវាអាចហែលទឹកបានជាមធម្យមប្រហែលប៉ុន្មាននាទី?

១. ១នាទី
២. ៣នាទីឬ
៣. ជាង១ថ្ងៃដដែល?

ចម្លើយគឺ បន្ទាប់ពីវាត្រូវបានគេស្រង់ចេញពីទឹក ហើយដាក់ឱ្យវាហែលជាបន្តបន្ទាប់ទៀត គឺពួកវាអាចហែលបានកាន់តែយូរទៅៗ ពោលគឺពួកវាអាចហែលបានចន្លោះពី ៤០ ម៉ោង ដល់ ទៅ ៦០ ម៉ោង។

បន្ទាប់ពីការសិក្សាស្រាវជ្រាវនិងការធ្វើពិសោធន៍នោះ​ គេបានរកឃើញនិងសន្និដ្ឋានថា កណ្តុរដែលមានក្តីសង្ឃឹម និងមានជំនឿចិត្តថា វានឹងត្រូវបានគេសង្គ្រោះឱ្យមានជីវិត នោះវានឹងមានការខិតខំប្រឹងប្រែង អាចបញ្ចេញសមត្ថភាព និងអតិសក្តានុពលយ៉ាងខ្លាំងជាក់ជាពុំខាន។

មិនខុសគ្នាពីមនុស្សយើងដែរ បុគ្គលណាដែលតែងតែមានក្តីសង្ឃឹម និងជំនឿចិត្តខ្ពស់ គឺតែងតែមានការខិតខំប្រឹងប្រែង និងអាចប្រើប្រាស់នូវអតិសក្តានុពលរបស់ខ្លួន ដើម្បីតស៊ូជាមួយឧបសគ្គនានា និងអាចធ្វើឱ្យខ្លួនរីកចម្រើនបានខ្លាំងជាក់ជាពុំខាន។


អត្ថបទទាក់ទង

ទ្រឹស្តីល្បែងភ្នាល់ – ស្ថានភាពពិបាកសម្រេចចិត្តរបស់អ្នកទោស

 

Leave a Reply

Your email address will not be published.