រឿងខ្លី៖ អច្ឆរិយវត្ថុទាំង ៧ នៅ​លើ​លោក​

​ថ្ងៃ​មួយ​នាយកសាលា​កម្រិត​អនុវិទ្យាល័យ​ម្នាក់​ ចង់​ដឹង​ពី​ភាព​ក្លាហាន និង​សមត្ថភាព​ចំណេះដឹង​ទូទៅ​របស់​សិស្ស​ថ្នាក់​ទី​៧ ដែល​ទើប​តែ​ឆ្លង​ផុត​ថ្នាក់​បឋម​សិក្សា។​ លោក​នាយក​បាន​ដើរ​ចូល​ក្នុង​ថ្នាក់ ដើម្បី​សំណេះ​សំណាល និង​ណែនាំ​ពី​របៀប​នៃ​ការ​សិក្សា​ខ្លះៗ​ដល់​សិស្ស។​ ខណៈ​នោះ​ នាយក​សាលា​បាន​ចោទ​សំណួរ​មួយ​ទៅ​កាន់​សិស្ស ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន​នូវ​សំណួរ​ថា តើ​អច្ឆរិយ​វត្ថុ​ទាំង​ ៧ ​នៅ​លើ​លោក​មាន​អ្វីខ្លះ?​

គ្រប់​សិស្ស​ទាំង​អស់​សុទ្ធ​ឆ្លើយ​នូវ​ចម្លើយ​ដូចៗ​គ្នា​ថា អច្ឆរិយ​វត្ថុ​ទាំង​ប្រាំពីរ ដែល​មាន​នៅ​លើ​លោក​នេះ​រួម​មាន៖

  • មហាពីរ៉ាមីត នាហ្គីហ្សា នៅអេហ្ស៊ីប
  • ប្រាសាទអង្គរវត្ដ នៅកម្ពុជា
  • ឧទ្យានបណ្តែត បាប៊ីឡូន នៅអ៊ីរ៉ាក់
  • មហាប្រាសាទដាយអាណា នៅទួរគី
  • មហាទេវរូបហ្សេអ៊ូស នៅក្រិច
  • មហាចេតិយម៉ូសូលៀម នៅទួរគី
  • សើនហ្វារ៉ូ នៅអេហ្ស៊ីប

ក្នុង​ចំណោម​សិស្ស​ដែល​ឆ្លើយ​នូវ​ចម្លើយ​នេះ មាន​សិស្ស​ម្នាក់​អង្គុយ​នៅ​ស្ងៀម​ដោយ​មិន​បាន​ឆ្លើយ​អ្វី​នឹង​គេ។ នាយក​ឃើញ​ដូច្នោះ​ ក៏​ហៅ​ឱ្យ​ក្រោក​ឈរ​ឡើង​ឆ្លើយ​នូវ​សំណួរ​នេះ។ កូន​សិស្ស​ម្នាក់​នេះ បាន​ក្រោយ​ឈរ​ឡើង ហើយ​ឆ្លើយ​សំណួរ​ទាំង​​ភិត​ភ័យ​ថា៖ «បាទ! លោកគ្រូ ខ្ញុំ​យល់​ថា ភ្នែកពីរ ច្រមុះ​ពីរ ត្រចៀក​ពីរ​ និង​មាត់​របស់​មនុស្ស​យើង គឺ​ជា​អច្ឆរិយ​វត្ថុ​លើ​លោក​នេះ»។​

សិស្ស​​ទាំងឡាយ​ផ្ទុះ​ចំណើច​ឡើង នៅ​ពេល​​បាន​ឮ​នូវ​ចម្លើយ​នេះ តែ​បាន​ស្ងៀត​ទៅ​វិញ​ បន្ទាប់​ពី​នាយកសាលា​សរសើរ​នូវ​ចម្លើយ​របស់​សិស្ស​ម្នាក់​នេះ​។​ នាយក​​បាន​និយាយ​ថា មនុស្ស​យើង​គ្រប់គ្នា​ចេះតែ​ចាប់​អារម្មណ៍ឱ្យតម្លៃ​​តែ​របស់​​ក្រៅ​ខ្លួន​ដោយ​មើល​រំលង​តម្លៃ​សុភមង្គល​ពិត​របស់​ខ្លួន​។


អត្ថបទទាក់ទង

រឿងខ្លី៖ ស្មោះត្រង់ និងពេលវេលា

Leave a Reply

Your email address will not be published. Required fields are marked *