រឿង មេមាន់ និងមិត្តភក្តិ

មានមេមាន់មួយមានមិត្តភក្តិបីនាក់ គឺ ទា ឆ្មា និងឆ្កែ។ ថ្ងៃមួយ មេមាន់រកបានពូជស្រូវសាឡីមួយចំនួន។ មេមាន់ បានសួរទៅកាន់មិត្តរបស់នាង “តើនរណាស្ម័គចិត្តព្រួសពូជស្រូវសាឡីទាំងនេះជាមួយខ្ញុំ?” ទា បានបដិសេដ “មិនមែនខ្ញុំទេ។” ឆ្មា បាននិយាយ “ក៏មិនមែនខ្ញុំដែរ។” ឆ្កែ បានតប “កុំរាប់ខ្ញុំចូលអី។” ដូច្នេះ មេមាន់ ក៏ព្រួសស្រូវតែម្នាក់ឯង។

នៅពេលដែលស្រូវសាឡីទុំអាចប្រមូលផលបាន មេមាន់ក៏សួរមិត្តរបស់នាងទៀត “តើនរណាជួយខ្ញុំប្រមូលផលស្រូវសាឡី?” មិត្តទាំងបីរបស់នាងនៅតែបដិសេដមិនព្រមចូលរួម ដូច្នេះហើយនាងបានច្រូតកាត់តែម្នាក់ឯង។ បន្ទាប់មក នាងបានកិនស្រូវ និងដុតនំបុ័ងដ៏ឈ្ងុយឆ្ងាញ់។ ដោយស្រូបក្លិនដ៏ឈ្ងុយ មិត្តទាំងបីរបស់នាងបានមកសុំចូលរួមបរិភោគដែរ ប៉ុន្តែមេមាន់បានបដិសេដ “គ្មាននរណាម្នាក់ជួយខ្ញុំដាំដុះស្រូវទេ។ ខ្ញុំធ្វើការដ៏លំបាកនេះតែម្នាក់ឯង ដូច្នេះកុំមកចង់បានចំណែកអី។ មានតែខ្ញុំ និងកូនៗខ្ញុំប៉ុណ្ណោះដែលអាចបរិភោគនំបុ័ងនេះ។” មិត្តភក្តិទាំងបី បានដើរចញទាំងអៀនខ្មាស់។


អត្ថបទទាក់ទង

រឿងកណ្ដុរ មាន់ ចៀម និងគោចួបគ្រោះ

 

Leave a Reply

Your email address will not be published. Required fields are marked *