រឿង តើព្រះនៅឯណា?

មានរឿងនិទានមួយបានដំណាលតៗគ្នាថា ពេលកប៉ាល់ដែលផ្ទុកដោយអ្នកដំណើរជាច្រើនបានវិលត្រឡប់ចូលផែវិញ នៅតាមផ្លូវស្រាប់តែមានខ្យល់ធំមួយបោកបក់សំដៅមកកប៉ាល់នោះ ដែលធ្វើឱ្យអ្នកដំណើរភ័យកក់ស្លត់ជាខ្លាំង ព្រោះសេចក្តីរលត់សង្ខារនឹងកើតឡើងឆាប់ៗ។ ពួកគេទាំងអស់នាំគ្នាអធិដ្ឋានបួងសួងសុំសេចក្តីសុខ រួចផុតពីគ្រោះអាសន្នមួយនេះយ៉ាងខ្មាតខ្មី លើកលែងតែអ្នកបួសម្នាក់គត់ដែលអង្គុយយ៉ាងស្ងៀមស្ងាត់។ ឃើញសភាពបែបនោះ អ្នកដំណើរទាំងនោះសម្លឹងមើលគាត់ដោយក្តីងឿងឆ្ងល់ និងខឹងក្រោធយ៉ាងខ្លាំង ហើយបានសួរថា “ខ្លួនជាអ្នកបួស! ហេតុអ្វីមិនជួយអធិដ្ឋានសុំព្រះជួយ ដើម្បីបញ្ឈៀសគ្រោះចង្រៃនេះ បែរជាអង្គុយស្ងាត់ស្ងៀមបែបនេះទៅវិញ?” ពួកគេក៏បន្តទៀតថា “វាមិនសមទេ!”

អ្នកបួសរូបនោះ បានញញឹមដាក់អ្នកដំណើរទាំងនោះវិញដោយសភាពនឹងនរ ហាក់គ្មានអ្វីកើតឡើងសោះ បន្ទាប់មកក៏បានតបឆ្លើយវិញថា “ខ្ញុំមិនមែនជាអ្នកជំនួញដូចអ្នកគ្រប់គ្នាទេ! ហេតុអ្វីខ្ញុំត្រូវអធិដ្ឋានបួងសួង?” អ្នកបួសនោះបានបន្តទៀតថា “អ្នកទាំងអស់គ្នាកំពុងជួញដូរសេចក្តីសុខជាមួយព្រះ រួចក៏បំភ្លេចព្រះទៅវិញ។ ម្យ៉ាងខ្ញុំគ្មានអំណាច ឬមានសិទ្ធិកំណត់ការស្លាប់រស់បានទេ រួមទាំងជីវិតខ្ញុំ។”

គំនិតអប់រំ៖

ការបួងសួងអ្វីដែលអ្នកចង់បាន ឬមិនចង់បាន គឺជាការធ្វើជំនួញ វាជាអត្តារបស់អ្នក រួចអ្នកនឹងភ្លេច។ ការបួងសួង គឺជាកន្លែងចាប់ផ្តើមដំបូងនៃការស្វែងរកព្រះ តើព្រះនៅឯណា?


អត្ថបទទាក់ទង

រឿង មហាត្មៈ គន្ឋី និងស្ករគ្រាប់

 

Leave a Reply

Your email address will not be published. Required fields are marked *