រឿងមនុស្ស ៣ រដូវ

មានថ្ងៃមួយ កូនសិស្ស ខុងជឺ កំពុងតែបោសដី ក៏មានភ្ញៀវមកលេង។

ភ្ញៀវ៖ឯងជាអ្នកណា?” 

កូនសិស្ស៖ខ្ញុំជាកូនសិស្សរបស់លោកគ្រូ ខុងជឺ ។

ភ្ញៀវ៖តើខ្ញុំអាចសុំសួរសំណួរមួយបានទេ?”

កូនសិស្ស៖បាន សួរមកចុះ។

ភ្ញៀវ៖តើមួយឆ្នាំមានប៉ុន្មានរដូវ?”

កូនសិស្ស៖រឿងហ្នឹងចាំបាច់សួរដែរ? ១ ឆ្នាំ គឺមាន ៤ រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ។

ភ្ញៀវ៖ខុសហើយ គឺមានតែ ៣ រដូវទេ!

មាន ៤ ” “មាន ៣ “………………………

អ្នកទាំងពីរ ប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ហើយក៏ភ្នាល់គ្នា បើខ្ញុំចាញ់ខ្ញុំត្រូវឱនក្បាលគោរពឯង ៣ ដង បើឯងចាញ់ឯងឱនក្បាលគោរពខ្ញុំ ៣ ដងវិញៗ។

កូនសិស្សច្បាស់ក្នុងចិត្តប្រាកដណាស់ថាគេនឹងឈ្នះ។

ពេលនោះលោក ខុងជឺ ក៏បានដើរចេញពីបន្ទប់ អ្នកទាំង ២ ក៏សួរថា លោកគ្រូតើមួយឆ្នាំមានប៉ុន្មានរដូវ?”

លោក ខុងជឺ មើលហើយក៏និយាយថា៖

“១ ឆ្នាំ មាន ៣ រដូវ។

កូនសិស្សស្តាប់ហើយស្ទើតែខ្យល់គរ ភ្ញៀវត្រេកអរណាស់ និយាយទាំងមានមោទនភាពថា៖ឃើញទេ ខ្ញុំឈ្នះហើយ ១ ឆ្នាំមាន ៣ រដូវមែន ឯងឆាប់ឱនក្បាលគោរពខ្ញុំ ៣ ដងភ្លាម។

កូនសិស្សទាល់ក៏គោរព ៣ ដងទៅ។ 

ពេលភ្ញៀវទៅបាត់ កូនសិស្សក៏សួរលោកគ្រូថា៖លោកគ្រូ តាមពិតមួយឆ្នាំមាន ៤ រដូវ ហេតុអ្វីបានជាលោកគ្រូថាមានតែ ៣ រដូវ ទៅវិញ?” 

ខុងជឺ៖ឯងមិនឃើញអ្នកមកនោះមានខ្លួនពណ៍បៃតងទេ? គេគឺជាសត្វកណ្តូប ហើយសត្វកណ្តូបកើតនៅរដូវផ្ការីក ស្លាប់នៅរដូវស្លឹកឈើជ្រុះ មានជីវិតឯណានឹងឆ្លងរដូវរងារទៅ ទោះឯងខំប្រកែកដល់ស្លាប់ក៏គេមិនយល់ដែរ បើឯងព្រមចាញ់ ហើយឱនក្បាលគោរពគេ ៣ ដង គេសប្បាយ បើឯងថា ៤ រដូវ គេមិនសប្បាយចិត្តទេ គេនឹងនៅឈ្លោះជាមួយឯងរហូត។ ឯងព្រមខាតបង់ប៉ុនហ្នឹងវាមិនអីទេ យល់ឬនៅ?”

មិនថារឿងនេះពិតឬមិនពិតទេ គឺវាមានប្រយោជន៍សម្រាប់អ្នកខ្លាំងណាស់ បើអ្នកចេះប្រើវាឱ្យបានល្អ អ្នកអាចរស់នៅបានយូរជាងមុន ១០ ឆ្នាំ ជឿខ្ញុំទៅ។

មានមនុស្សជាច្រើនស្តាប់រឿងនេះហើយ គាត់ក៏មានចិត្តរីករាយ ឈប់ខឹង ទោះជាគាត់បានជួបមនុស្សមិននិយាយហេតុផល ពីមុនគឺខឹងខ្លាំងណាស់ តែឥឡូវគាត់លែងខឹងទៀតហើយ ឱ្យតែគិតឃើញថាមនុស្ស ៣ រដូវ” គឺចិត្តប្រែជាស្ងប់លែងអីហើយ។

នៅក្នុងលោកយើងនេះ “មនុស្ស ៣ រដូវ” មានច្រើនណាស់គ្រប់ទីកន្លែង។ 

ពេលជួបដង្កូវរដូវក្តៅ សូមកុំលើករឿងទឹកកកមកនិយាយ គឺយើងជាអ្នកឆ្កួតហើយ។

ខុងជឺ និយាយថា៖ ជួបមនុស្សនិយាយភាសាមនុស្ស ជួបខ្មោចនិយាយភាសាខ្មោច។

បើជួបមនុស្ស មិននិយាយភាសាមនុស្ស គេថាយើងចេះតែនិយាយ។ ហើយបើថ្ងៃណាមួយជួបខ្មោច យើងមិននិយាយភាសាខ្មោច តើអាចប្រាស្រ័យទាក់ទងគ្នាបានដែរទេ? នេះគេមិនហៅថាឱកាសនិយម ឬ លាក់ពុតនោះទេ គេថាហើយចេះបត់បែនតាមកាលៈទេសៈ។


អត្ថបទទាក់ទង

រឿងខ្លី៖ លោកតាថេន និងចៅសន

 

Leave a Reply

Your email address will not be published. Required fields are marked *