រឿងខ្លី៖ វិជ្ជាសម្លាប់នាគ

មានរឿងនិទានចិនបុរាណមួយ ដែលបានដំណាលពីបុរសម្នាក់ដែលស្រឡាញ់ការសិក្សាស្រាវជ្រាវជាខ្លាំងយ៉ាងខ្លាំង គេមានបំណងប្រាថ្នាចង់ឱ្យខ្លួនគេក្លាយជាមនុស្សដែលចេះដឹងម្នាក់ ដោយពុំមានបុគ្គលណាអាចប្រៀបបាននឹងគាត់ឡើយ។ គាត់បានគិតឃើញដោយខ្លួនឯងថា វិជ្ជាសម្លាប់នាគ ជាមុខវិជ្ជាដែលពុំទាន់មាននរណាម្នាក់រៀនចេះនោះឡើយ ទើបគាត់លក់ទ្រព្យសម្បិត្តិរបស់គាត់ទាំងអស់ដើម្បីយកធ្វើជាសោហ៊ុយ ធ្វើដំណើរទៅសុំរៀនវិជ្ជាសម្លាប់នាគពីលោកគ្រូម្នាក់។ ក្រោយពីបានរៀនវិជ្ជានេះអស់រយៈពេលបីឆ្នាំ គេក៏ត្រឡប់មកផ្ទះវិញដោយក្ដីត្រេកអរនៅក្នុងចិត្ត។ ពេលមានគេសួរថា តើឯងបានរៀងអីខ្លះ? គាត់ក៏ឆ្លើយទៅវិញដោយមោទកភាពថា ខ្ញុំបានរៀនពីវិជ្ជាសម្លាប់នាគ។ គាត់ក៏អធិប្បាយពីវិធីសម្លាប់នាគ ដែលត្រូវធ្វើដូចម្ដេច? ប្រើក្បាច់អ្វីខ្លះ? សម្លាប់ដោយរបៀបណាខ្លះ? ហើយព្រមទាំងបញ្ចេញកាយវិការឱ្យគេមើលទៀតផង។ អ្នកស្ដាប់អ្នកទាំងអស់នាំគ្នាសើច ហើយសួរទៅគាត់ថា តើនាគដែលឯងបម្រុងនឹងសម្លាប់នៅឯណា? ក្រោយពីឮគេសួរបែបនោះ គាត់ភ្ញាក់ខ្លួនព្រើតដូចទើបដឹងខ្លួនពីសន្លប់ ដឹងខ្លួនថានៅលើលោកនេះពុំទាន់មាននាគឱ្យឃើញបានពិតប្រាកដឡើយ។ ហេតុនេះសមត្ថភាពរបស់ខ្លួនដែលបានខិតខំរៀនសូត្រអស់ជាច្រើនឆ្នាំនេះ ពុំកើតជាប្រយោជន៍អ្វីដល់ខ្លួនឡើយ។ រឿងនិទានចិនបុរាណមួយនេះ គឺគ្រាន់ជាឧទាហរណ៍សម្រាប់ឱ្យយើងយកទៅគិតពិចារណមុននឹងសម្រេចថារៀនអ្វីមួយតែប៉ុណ្ណោះ។ … Continue reading រឿងខ្លី៖ វិជ្ជាសម្លាប់នាគ