រឿង ធំតែមាឌ

មានដំរីមួយក្បាលរស់នៅព្រៃមួយ។ ដំរីនោះខ្លាចគ្រប់អ្វីៗទាំងឡាយដូចជា ទឹក ខ្យល់ ភ្លៀង សត្វផ្សេងៗ និងខ្លាចសូម្បីតែសត្វតូចៗដូចជា កណ្ដុរ និងជន្លេនជាដើម។ វាគិតថាទឹកនឹងធ្វើឲ្យវាលង់។ ខ្យល់នឹងបក់វាឲ្យទៅឆ្ងាយ។ ភ្លៀងនឹងធ្វើឲ្យវាឈឺ និងសត្វផ្សេងទៀតអាចនឹងសម្លាប់វា។ មិត្តភក្តិ និងបងប្អូនរបស់វា ព្រួយបារម្ភពីវាខ្លាំងណាស់។ មិត្តរបស់វាបានឲ្យយោបល់ “ធ្វើខ្លួនឲ្យដូចដំរី!”។ ប៉ុន្តែវាមិនដឹងថាត្រូវធ្វើដូចម្ដេចទេ។ វាមិនអាចរស់នៅជាមួយជីវិតរីករាយឡើយ។

វាតែងតែពួននៅពីក្រោយដើមឈើធំៗ។ ​វាមិនចូលចិត្តសមាជិកនៅក្នុងគ្រួសារទេ។ ថ្ងៃមួយ សត្វខ្លារខិនវៃឆ្លាតចំណាស់មួយក្បាលបាននិយាយថា​ “ប្រសិនបើអ្នកមិនចង់ទៅជិតសត្វដទៃទេ ដូច្នេះកុំទៅជិតអី! យ៉ាងហោចណាស់ក៏អ្នកឈប់ខ្លាចអ្វីៗដែរ។ តែប្រសិនបើអ្នកចង់បង្ហាញភាពទន់ខ្សោយរបស់អ្នក គ្មាននរណាម្នាក់នឹងគោរពអ្នកនោះទេ។” ចាប់ពីពេលនោះមក ដំរីនោះចាប់ផ្ដើមនិយាយជាមួយសត្វឯទៀត និងរស់នៅយ៉ាងមានសេរីភាព។


អត្ថបទទាក់ទង

រឿង សត្វស្ការដ៏ស្មោះត្រង់

 

Leave a Reply

Your email address will not be published. Required fields are marked *