រឿង ត្រីដាវ និងឆ្មា

ត្រីដាវ មានធ្មេញមុតស្រួចខ្លាំង។ ថ្ងៃមួយស្រាប់តែលេចមុខមកទាមទារ “ជំនាញពិសេស” របស់ឆ្មា ដើម្បីចាប់សត្វកណ្តុរ។

ឆ្មាភ្ញាក់ផ្អើល ហើយសួរថា៖

– ថាម៉េច? អូ មិត្ត​សម្លាញ់​​ខ្ញុំអើយ តើ​ឯង​អាច​ធ្វើ​បាន​ទេ?

– តើមានរឿងអីធំដំទៅគ្រាន់ចាប់សត្វកណ្ដុរ? ខ្ញុំមិនត្រូវចាប់ត្រីនៅសមុទ្រពេញមួយថ្ងៃទេមិនអ៊ីចឹង?

– មិនអីទេ ប៉ុន្តែចូរកុំភ្លេចថាខ្ញុំបានព្រមានឯងរួចហើយ។

បន្ទាប់​មក ​ឆ្មា និង​ត្រីដាវ​ ចូល​ទៅ​ក្នុង​ឃ្លាំង ហើយ​វាយ​ឆ្មក់ចាប់សត្វកណ្តុរ។

មួយសន្ទុះក្រោយមក ឆ្មាចាប់បានកណ្តុរ។ បន្ទាប់​ពី​លេង​សើច​អស់​ចិត្ត និង​ស៊ីកណ្តុរហើយ ឆ្មា​ក៏​នឹក​ឃើញ​ត្រី​ដាវជាមិត្ត​របស់​ខ្លួន។ ជាអកុសល នៅពេលនោះ កន្ទុយត្រីដាវ កំពុងត្រូវបានវាស៊ីដោយសត្វកណ្ដុរ ហើយសល់តែដង្ហើមត្រឹកៗ។ ឃើញ​ដូច្នេះ ឆ្មា​ក៏​យក​ត្រីដាវ​មក​លែង​វិញ​ទៅ​ក្នុង​សមុទ្រ។

=> មេរៀនធុរកិច្ច៖ មនុស្សជារឿយៗតែងនិយាយថា អ្នកខាងក្រៅ មិនគួរនិយាយអំពីអាជីវកម្មទេ។ នៅលើទីផ្សារ មានក្រុមហ៊ុនជាច្រើនដែលគិតថាពួកគេធ្វើបានល្អណាស់ក្នុងវិស័យរបស់ពួកគេ ហើយចង់ឈ្លានពានលើវិស័យផ្សេងទៀត ដោយមិនបំពាក់បំប៉នខ្លួនជាមួយនឹងជំនាញប្រកួតប្រជែងជាមូលដ្ឋាននោះទេ។ ដូច្នេះ ការបរាជ័យ គឺជៀសមិនរួច។

Leave a Reply

Your email address will not be published. Required fields are marked *