រឿងអាជីវកម្មខ្លី៖ អ្នកលក់ទឹកដោះគោ

អតិថិជន​ម្នាក់​ បាន​ទៅ​ទិញ​ទឹកដោះ​គោ​មួយ​ព្រឹក​ចុង​សប្តាហ៍។

ពេល​កំពុង​ដើរ គាត់​បាន​ជួប​អាជីវករ​លក់​ទឹកដោះគោ​តាម​ផ្លូវ គាត់​ក៏​ដើរ​ទៅ​ជិត​សួរ​តម្លៃ។ អាជីវករ​លក់​តាម​ផ្លូវ​ឆ្លើយ​ថា៖ “១ដប ៣ដុល្លារ ៣ដប ១០ដុល្លារ”។

ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ គាត់​បាន​យក​លុយ​ ៣​ដុល្លារ​ ពី​ហោប៉ៅ​ទៅ​ទិញ​ ១​ដប បន្ទាប់​មក​ទិញ​ ៣​ដង ។ បន្ទាប់ពីទិញរួច គាត់សប្បាយចិត្តជាខ្លាំង ហើយសើចខ្លាំងៗ ហើយនិយាយទៅកាន់ម្ចាស់ហាងថា “តើអ្នកឃើញទេ ខ្ញុំចំណាយត្រឹមតែ ៩ដុល្លារប៉ុណ្ណោះ ដើម្បីទិញទឹកដោះគោ ៣ដប។”

ម្ចាស់ហាង មិនបាននិយាយអ្វីទេ គ្រាន់តែញញឹម ហើយគិតក្នុងចិត្តថា “ល្អណាស់! តាំងពីប្រើវិធីកំណត់តម្លៃនេះមក ខ្ញុំបានលក់ទឹកដោះគោអស់ ៣ដប ក្នុងរយៈពេលតែមួយភ្លែត។”

=> មេរៀនដែលបានរៀន៖ ដើម្បីលក់ទំនិញបានច្រើន អ្នកត្រូវយល់ពីចិត្តសាស្ត្ររបស់អតិថិជន ដោយហេតុនេះបង្កើតវិធីសាស្រ្តលក់តែមួយគត់។


អត្ថបទទាក់ទង

រឿងអាជីវកម្មខ្លី៖ ទិញចាន

Leave a Reply

Your email address will not be published.