រឿងសត្វ​សិង្ហ​ និងព្រាន​ព្រៃ

មនុស្ស​អំនួត​ម្នាក់ ជា​អ្នក​លេង​ខាង​បាញ់ ទើប​បាត់​ឆ្កែ​ពូជ​ល្អ​មួយ ហើយ​សង្ស័យ​ក្រែង​សិង្ហ​ចាប់​ស៊ី ក៏​ទៅ​ជួប​នឹង​អ្នក​គង្វាល​ពពែ​រួច​សួរ​ថា សូម​មេត្តា​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​នូវ​ទី​កន្លែង​នៃ​អា​មេ​ចោរ​លួច​ឆ្កែ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​សឹក​ឆ្កែ​ខ្ញុំ​ឲ្យ​បាន ។ អ្នក​គង្វាល​ពោល​ថាៈ ន៏​វា​នៅ​ភ្នំ​នុ៎ះ ខ្ញុំ​តែ​ជូន​ចៀម​មួយ​ឲ្យ​ដល់​វា​ទុក​ជា​សួយ​រាល់​ខែ បាន​ជា​ខ្ញុំ​អាច​គោចរ​បាន​នៅ​ទី​វាល តាម​សេចក្ដី​ប្រាថ្នា ហើយ​ខ្ញុំ​បាន​សុខ​អំពី​រឿង​នេះ​ដែរ ។ ក្នុង​ពេល​ដែល​ជន​ទាំង​ពីរ​នាក់ កំពុង​តែ​សន្ទនា​គ្នា ស្រាប់​តែ​សិង្ហ​មួយ​ចេញ​មក ដើរ​យ៉ាង​រហ័ស​មក​រក ។ អ្នក​អំនួត​ស្ទុះ​រត់​ក្លេត ហើយ​ស្រែក​បន់​ថា៖ ឱ​ព្រះ​គុណ​ទេព្ដា​អើយ​! សូម​លោក​មេត្តា​ជួយ​បង្ហាញ​ប្រាប់​ខ្ញុំ នូវ​កន្លែង​ណា​មួយ ដែល​អាច​ឲ្យ​ខ្ញុំ​រួច​រស់​ជីវិត​បាន ។ ដែល​ហៅ​ថា មាន​សេចក្ដី​ក្លាហាន​ដ៏​ពិត​ប្រាកដ​នោះ គឺ​នៅ​ត្រង់​ដែល​មាន​គ្រោះ​ភ័យ ជា​បន្ទាន់​នោះ​ឯង ។ ឧទាហរណ៍ ដូច​អ្នក​អំនួត​ដែល​ថា​ខ្លួន​ស្វែង​រក​សិង្ហ ស្រាប់​តែ​ផ្លាស់​ប្ដូរ​ពាក្យ​សំដី រួច​ស្ទុះ​រត់​ភ្លាម​ទៅ​ពេល​ដែល​ឃើញ​សិង្ហ​មក ។

គួរ​គប្បី​ឲ្យ​មួយ​រយ តែ​មិន​គួរ​ធ្វើ​ឲ្យ​កើត វិវាទ​មួយ​ទេ នេះ​ជា​មតិ​នៃ​អ្នក​ប្រាជ្ញ សូម្បី​មិន​មាន​ចូល​ហេតុ​អ្វី​ជា​មាំ​មួន ហើយក៏​ធ្វើ​វិវាទ​ដែរ នេះ​ជា​លក្ខណៈមនុស្ស។ – ដកស្រង់​ពី​សៀវភៅ​ស្រី​ហិតោបទេស


អត្ថបទទាក់ទង

រឿង ត្រី​ និងក្អែក​ទឹក

 

Leave a Reply

Your email address will not be published. Required fields are marked *