រឿងនំដុតខ្លោច

លោកយាយរបស់ខ្ញុំ តែងតែធ្វើម្ហូបឆ្ងាញ់ៗ។ ប៉ុន្តែថ្ងៃមួយ គាត់បានយកនំដុតខ្លោចដាក់នៅមុខលោកតារបស់ខ្ញុំ។

មិនត្រឹមតែឆេះបន្តិចទេ តែខ្មៅដូចធ្យូង។

ខ្ញុំ​រង់ចាំ​មើល​ថា​តើ​លោកតា​របស់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ណា។

ប៉ុន្តែ​គាត់​បាន​ញ៉ាំ​នំ​ដូចធម្មតា ហើយ​សួរ​ថា​ថ្ងៃ​ហ្នឹងឯងយ៉ាច​ម៉េចដែរ?

បន្ទាប់​មក ខ្ញុំ​បាន​ឮ​លោកយាយ​របស់​ខ្ញុំ​សុំទោស​គាត់​សម្រាប់​អាហារ​ពេល​ល្ងាច​របស់​គាត់។

ខ្ញុំនឹងមិនភ្លេចការឆ្លើយតបរបស់គាត់ទេ។

“អូនសំឡាញ់ បងចូលចិត្តនំរបស់អូន។”

ក្រោយ​មក ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​បាន​ប្រាប់​ការ​ពិត​ឬ​ទេ?

គាត់​ដាក់​ដៃ​លើ​ស្មា​ខ្ញុំ ហើយ​និយាយ​ថា “លោក​យាយ​របស់​ឯង​មាន​បញ្ហា​លំបាកក្នុង​ការ​ងារថ្ងៃហ្នឹង។”

“គាត់អស់កម្លាំង។”

នំដុតមិនបានធ្វើឱ្យតាឈឺចាប់ទេ ប៉ុន្តែពាក្យដ៏មុតស្រួចអាចប៉ះពាល់ដល់គាត់។”

យើងទាំងអស់គ្នាធ្វើខុស។

យើង​មិន​គួរ​ផ្ដោត​លើ​កំហុស​ទេ តែ​ត្រូវ​ជួយ​អ្នក​ដែល​យើង​ស្រឡាញ់។

នោះហើយជាអាថ៌កំបាំងនៃទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ…។


អត្ថបទទាក់ទង

រឿងហុងស៊ុយ ១៦៨

Leave a Reply

Your email address will not be published. Required fields are marked *