រឿងថៅកែ និងនិយោជិត
បុគ្គលិកផ្នែកលក់ លេខារដ្ឋបាល និងអ្នកគ្រប់គ្រង កំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា នៅពេលនោះពួកគេចាប់បានចង្កៀងបុរាណមួយ។ ពួកគេបានយកដៃអង្អែលចង្កៀង ហើយអារក្ស Genie ក៏លេចចេញមក។ អារក្ស Genie និយាយថា “ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវបំណងប្រាថ្នាម្នាក់មួយៗ។”
ខ្ញុំមុនគេ! ខ្ញុំមុនគេ! លេខាធិការរដ្ឋបាល បាននិយាយយ៉ាងរហ័សថា៖ ខ្ញុំចង់នៅ បាហាម៉ាស បើកទូកកាណូ ហើយបំភ្លេចជីវិតទាំងអស់។ ផូស! លេខាក៏បាត់ខ្លួនទៅ។
ខ្ញុំ! អ្នកលក់ បាននិយាយថា៖ ខ្ញុំចង់នៅ ហាវៃ ដេកនៅលើឆ្នេរជាមួយអ្នកម៉ាស្សាផ្ទាល់ខ្លួនរបស់ខ្ញុំ និងភេសជ្ជៈ ភីណា ខូឡាដា និងជាមួយគូស្នេហ៍មួយរយឆ្នាំ។ ផូស! អ្នកលក់ក៏បាត់ខ្លួនទៅ។
អូខេ វាជាវេនរបស់អ្នក! អារក្ស Genie បានប្រាប់អ្នកគ្រប់គ្រង។ អ្នកគ្រប់គ្រង និយាយថាខ្ញុំចង់ឱ្យពួកគេនៅការិយាល័យភ្លាមៗ បន្ទាប់ពីចប់អាហារថ្ងៃត្រង់។
=> មេរៀន៖ ចូរទម្លាប់ឲ្យចៅហ្វាយរបស់អ្នកនិយាយមុន។
អត្ថបទទាក់ទង