រឿងគ្រូ និងសិស្ស
មានសិស្សបីនាក់មករៀននៅសំណាក់ព្រះពុទ្ធបរមគ្រូនៃយើង។ ពួកគេរិះគន់ទៅលោកគ្រូថា លោកគ្រូតែងតែនិទានរឿងក្នុងគម្ពីប្រាប់ពួកយើង តែហេតុអីលោកគ្រូមិនព្រមពន្យល់បកស្រាយខ្លឹមសារទាំងនោះ? ព្រះបរមគ្រូ មានពុទ្ធដីការតបថា ប្រសិនបើមាននរណាម្នាក់ឲ្យអាហារដល់អ្នក តើគេទំពារវាឲ្យអស់ជាតិសិនមុននឹងអោយអ្នកឬ? ចប់
- មនុស្សជាច្រើន មិនចូលចិត្តប្រើទស្សនវិស័យផ្ទាល់ខ្លួនទេ ចូលចិត្តធ្វើតាមគេ ឬចាំគេវិភាគទើបហៃអើតាមក្រោយ។
- តើអ្នកណាជាអ្នកកំណត់អនាគតរបស់អ្នក?
- ហេតុអីចូលចិត្តឲ្យអ្នកដទៃគិតជំនួសម្ល៉េះ?
- តើអ្វីជាលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក?
អត្ថបទទាក់ទង