រឿងខ្លី៖ លាពាក់ស្បែកតោ
រឿងលាពាក់ស្បែកតោ គឺជារឿងមួយក្នុងចំណោមរឿងនិទានទាំងឡាយរបស់ Aesop ដែលតំណាលថា៖
សម័យថ្ងៃមួយ សត្វលាបានឃើញស្បែកតោដែលព្រានប្រមាញ់ហាលទុកចោលយកមកពាក់។ បន្ទាប់មកវាក៏បានដើរចូលទៅក្នុងភូមិដោយពាក់ស្បែកតោនេះ ទាំងមនុស្សទាំងសត្វនៅក្នុងភូមិនាំគ្នារត់ប្រាសអាយុ។
វាសប្បាយចិត្តខ្លាំងណាស់ ក៏លោតរាំហើយស្រែកយ៉ាងខ្លាំង!
ពុទ្ធោ! វាមិនអាចលាក់សម្លេងពីធម្មជាតិរបស់វាបានទេ! អ្នកភូមិដឹងថាវាជាសត្វលា ក៏នាំប្រមូលគ្នាដេញវាយវា។ វារត់ផុតចេញពីអ្នកភូមិ ក៏ទៅជួបនឹងកញ្ជ្រោង១ក្បាល។ កញ្ជ្រោលក៏និយាយថា៖ “គ្រាន់តែស្តាប់សម្លេង យើងដឹងថាឯងជានរណាទៅហើយ។” និយាយចប់ វាក៏លោតសង្គ្រប់ខាំលានោះស៊ីបាត់ទៅហោង។
ទស្សនៈដែលអ្នកនិពន្ឋចង់បង្ហាញនោះគឺ៖
ខោអាវគ្រាន់តែជាគ្រឿងបន្លំ ប៉ុន្តែពាក្យសម្តីបង្ហាញអំពីចរិតមនុស្ស
អត្ថបទទាក់ទង