រឿងខ្លី៖ “បាតុភូតថ្មរបើក” ផ្ដើមចេញពីបាតុភូតដ៏សាមញ្ញនេះធ្វើឲ្យអ្នកប្រាជ្ញពីររូបបង្កើតបាននូវទ្រឹស្ដីបទមួយ
ក្រោយពេលបានក្លាយជាអ្នកប្រាជ្ញ សេមេណូហ្វ (Nikolay Semenov) នៅតែស្ដែងឡើងនូវអាកប្បកិរិយាការងារប្រកបដោយភាពរហ័សរហួន។ លោកតែងតែផ្សារភ្ជាប់ជាមួយនឹងការងារជាក់ស្ដែង គួបផ្សំទ្រឹស្ដីនឹងការអនុវត្តជាក់ស្ដែងយ៉ាងសាមញ្ញ ដោយហេតុនេះហើយ ទើបគាត់អាចដោះស្រាយចំណោទដ៏លំបាកបានយ៉ាងឆាប់រហ័ស។
មានពេលម្ដងនោះ រួមជាមួយនឹងអ្នកប្រាជ្ញ ខារីតុន សេមេណូហ្វពិនិត្យឃើញបាតុភូតមួយដែលពិបាកយល់ក្នុងកម្រិតសម្ពាធណាមួយនោះនៃជីវស្ថានដែលមានសុញ្ញាកាសដាច់ខាត ខ្វះអុកស៊ីសែន ស្រាប់តែចំហាយផូស្វ័របញ្ចេញពន្លឺ។ វាពុំទាន់មានទ្រឹស្ដីណាដែលដោះស្រាយបានបាតុភូតចម្លែកនេះនៅឡើយ។
សេមេណូហ្វធ្វើការពិចារណា ហើយថ្ងៃមួយគាត់បានពោលទៅ ខារីនតុន ថា៖ “តើបងដែលឃើញបាតុភូតភ្នំស្រុតដែរឬទេ?”
ខារីនតុនតបថា៖ “ដែលឃើញ ចុះវាយ៉ាងម៉េច?”
“យើងអាចប្រមើលឃើញថា ដំបូងមានថ្មមួយដុំតូចដាច់ចេញពីខ្នងភ្នំ ហើយរមៀលធ្លាក់ចុះតាមផ្លូវ វាប៉ះជាមួយនឹងដុំថ្មទីពីរ ហើយរមៀលបន្តទៀត… គិតដល់ពេលនោះ គឺមានដុំថ្មីពីរមៀល ហើយទាញបន្ថែមថ្មពីរដុំផ្សេងទៀត គឺត្រូវជាបួន… រួចវាចេះតែបន្តដូច្នេះទៀត ដោយបង្កើតបាននូវជ្រោះថ្មរបើកគ្រាំងៗ… ខ្ញុំប្រមើលឃើញថា បាតុភូតបញ្ចេញពន្លឺនៃផូស្វ័រក៏កើតឡើងតាមរបៀបខ្សែដូច្នេះដែរ។”
ផ្ដើមចេញពីបាតុភូតដ៏សាមញ្ញនេះ អ្នកប្រាជ្ញទាំងពីរបានបង្កើតឡើងទ្រឹស្ដីបទមួយ។ ទ្រឹស្ដីបទ “ខ្សែសង្វាក់” របស់សេមេណូហ្វ បានបើកនូវយុគសម័យថ្មីមួយដល់គីមីវិទ្យា។ ប្រតិកម្មគីមីដ៏សំខាន់ជាច្រើនដែលប្រើប្រាស់ក្នុងឧស្សាហកម្មបានស្ដែងចេញតាមរបៀបខ្សែសង្វាក់នេះ គិតតាំងពីការផ្ទុះ រហូតដល់ការឆេះនៃម៉ាស៊ីនចំហេះក្នុង តាំងពីការកែច្នៃប្រេងកាតឲ្យទៅជាប្រេងសាំង រហូតដល់ប៉ូលីម៊ែររបស់រូបធាតុប្លាស្ទិកជាដើម។ ទ្រឹស្ដីបទខ្សែសង្វាក់ក៏បានបកស្រាយនូវតួនាទីអាថ៌កំបាំងរបស់រូបធាតុកាតាលីករផងដែរ។
រូបតំណាង
អត្ថបទទាក់ទង
ជីវិត និងស្នាដៃ ”ទ្រឹស្ដីប្រតិកម្មជាខ្សែសង្វាក់” របស់ នីកូឡាយ សេមេណូហ្វ (Nikolay Semenov)