រឿងខ្លី៖ និយាយរឿងធម៌អាថ៌

មានថ្ងៃមួយ ហាសាន់ បានទៅចួប រ៉ាប៊ីយ៉ា (ពួកគេជាមិត្តភ័ក្តនឹងគ្នា)។ គេទើបតែរៀនចេះវីធីដើរលើទឹក ទើបគេមកប្រាប់ រ៉ាប៊ីយ៉ា ថា៖ “តស់ យើងទៅដើរលើទឹកជាមួយគ្នា។ ខ្ញុំមានរឿងចង់ពិភាក្សារឿងធម៌អាថ៌ជាមួយគ្នា។” ការពិភាក្សារឿងធម៌អាថ៌គ្រាន់តែជាលេសតែប៉ុណ្ណោះ តាមពិតគេចង់អួត រ៉ាប៊ីយ៉ា ថាគេអាចដើរលើទឹកបាន។

រ៉ាប៊ីយ៉ា ឆ្លើយតបថា៖ “ដើរលើទឹកឬ? ខ្ញុំមិនសូវចង់ទេ យើងទៅដើរលើពពកវិញ! ដើម្បីបានអង្គុយលើពពក ហើយអាចជជែកពីរឿងធម៌អាថ៌ជាមួយគ្នា។”

ហាសាន់ និយាយថា៖ “តែខ្ញុំមិនចេះវិធីដើរលើពពកទេ!”

រ៉ាប៊ីយ៉ា ក៏បានឆ្លើយតបថា៖ “ខ្ញុំក៏មិនចេះដែរ! ប៉ុន្តែគឺវាសំខាន់អ្វីទៅ ហេតុអ្វីបានជាយើងមិនសន្ទនាធម៌ជាមួយគ្នានៅទីនេះទៅ ចាំបាច់អីទៅដើរលើទឹក ឬដើរលើពពកនោះ?”

គំនិតអប់រំ៖

  • អ្នកប្រាជ្ញធំៗ សុទ្ធមិនចាប់អារម្មណ៍លើរឿងអភិនីហារទេ មានតែមនុស្សល្ងង់តែប៉ុណ្ណោះដែលចាប់អារម្មណ៍នឹងរឿងអភិនីហារ។

ដកស្រង់ពីសៀវភៅ៖ OSHO


អត្ថបទទាក់ទង

រឿងនិទានខ្លីរបស់ អូស្ហូ (Osho)៖ ចោរ និងអ្នកកាន់សីល

 

Leave a Reply

Your email address will not be published. Required fields are marked *