រឿងខ្លី៖ តើសត្វ​អំពិលអំពែក​មាន​ប្រយោជន៍​អ្វី? សំណួររបស់សិស្សម្នាក់សួរទៅកាន់អ្នកប្រាជ្ញវិទ្យាសាស្រ្ត ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ

វ៉ាវីឡូវ​ ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov) ជា​អ្នកស្រលាញ់​ធម្មជាតិ​ណាស់។ ពេល​បាន​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ​ហើយ​នោះ លោក​នៅ​តែ​ប្រកាន់​ទម្លាប់​ចូលចិត្ត​ធ្វើការ​ស្រាវជ្រាវ​ដូច​កាល​ពី​កុមារភាព​ដដែល។ ផ្ទះ​របស់​លោក​ផ្ទុក​ពេញ​ដោយ​អង្កត់ឧស​ពុក​បញ្ចេញ​ពន្លឺ ទ្រុង​ចិញ្ចឹម​សត្វ​ផ្សេងៗ និង​អំពិលអំពែក​ជាដើម ។

សិស្ស​ម្នាក់​មក​លេង ឃើញ​ដូច្នោះ​មាន​ការ​ងឿងឆ្ងល់​ ក៏​សួរ​ថា៖ “ជម្រាប​សួរ​លោក​សាស្ត្រាចារ្យ! តើ​របស់​ទាំងអស់​នេះ​មាន​អត្ថន័យ​អ្វី​ខាង​វិទ្យាសាស្ត្រ​ដែរ​បាទ?”

វ៉ាវីឡូវ​មិន​ឆ្លើយ​តប​វិញ​ទេ។ តែ​មិន​យូរ​ប៉ុន្មាន ពេល​ដែល​ភ្លើង​អគ្គិសនី​ប្រភេទ​បញ្ចេញ​ពន្លឺ​ត្រជាក់​របស់​វ៉ាវីឡូវ​ត្រូវ​បាន​រក​ឃើញ វ៉ាវីឡូវ​ក៏​បាន​ជួប​សិស្ស​ចាស់​នោះ​វិញ ហើយ​និយាយ​ថា៖ “ប្អូនឯង​ឃើញ​ទេ គោលការណ៍​អគ្គិសនី​នេះ គឺ​ចាប់​ប្រភព​ពី​បណ្ដា​ពួក​សត្វ​អំពិលអំពែក​នោះ​ឯង។”


អត្ថបទទាក់ទង

ជីវិត និង​ស្នាដៃរបស់អ្នកប្រាជ្ញវិទ្យាសាស្រ្ត ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov)

Leave a Reply

Your email address will not be published. Required fields are marked *