រឿងខ្លី៖ ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ
មានមេដំរី និងមេឆ្កែមួយក្បាល មានផ្ទៃពោះក្នុងពេលតែមួយ។ បីខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ ៦ក្បាល។ ប្រាំមួយខែក្រោយមកទៀត ឆ្កែមានផ្ទៃពោះម្តងទៀត ហើយប្រាំបួនខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។
នៅខែទីដប់ប្រាំបី សត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា “តើអ្នកប្រាកដទេ ថាអ្នកមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត ៣ដង ដល់កូនខ្ញុំដល់ទៅ ១២ក្បាល ហើយឥឡូវនេះពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល។ តើមានរឿងអ្វីកើតឡើងទៅ?”
ដំរីក៏បានឆ្លើយថា “មានអ្វីមួយដែលខ្ញុំចង់ឱ្យអ្នកយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ ២ឆ្នាំ តែកូនខ្ញុំកើតមក ក៏ធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើលដោយការកោតសរសើរ។
អត្ថន័យរបស់អ្នកនិពន្ឋនៅក្នុងរឿងនេះគឺ៖
- កុំបាត់បង់ជំនឿ ហើយក៏កុំច្រណែន បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។
- កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេលដែលអ្នកកំពុងតែខំប្រឹងប្រែង។
- កុំអស់សង្ឃឹម ចូរនិយាយប្រាប់ខ្លួនអ្នកថា “ពេលវេលារបស់ខ្ញុំនឹងមកដល់នៅពេលខាងមុខនេះ ហើយវានឹងផ្ដល់នូវលទ្ធផលមួយដែលល្អប្រសើរ គង់វង្ស យូរអង្វែង។”
ប្រភព៖ Parenting
អត្ថបទទាក់ទង
រឿងខ្លី៖ “ដំរី និងចំណង” ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?