រឿងខ្លី៖ ក្រួច និងអ្នកបង្វិកស្ទាំង
កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឲ្យចាប់សត្វមកធ្វើជាអាហារ។ ក្រួច គឺជាសត្វត្រូវប៉ាន់ជាងគេ។
ថ្ងៃមួយមានបុរសម្នាក់បន្ទាប់ពីទើបតែចាប់បង្វឹកសត្វស្ទាំងបានមួយរយៈ បានដាក់អន្ទាក់ដើម្បីចាប់សត្វផ្សេងៗ។ មានសត្វក្រួចមួយ បានជាប់ក្នុងសំណាញ់របស់គេ។ បុរសនោះរីករាយណាស់ ហើយគិតថាគួរយកក្រួចធ្វើម្ហូបអ្វី។
ក្រួច ក៏បានអង្វរថា ៖ “មេត្តាដោះលែងខ្ញុំទៅ។ ខ្ញុំនឹងតបស្នងគុណលោកវិញយ៉ាងគាប់ចិត្ត។”
បុរសនោះក៏សួរទៅវិញថា ៖ “គ្រាន់តែជាសត្វតូចមួយ តើមានអ្វីតមស្នងមកយើងទៅ?”
ក្រួច ៖ “បើលោកព្រមដោះលែងខ្ញុំ ខ្ញុំនឹងនិយាយបញ្ឆោតក្រួចដទៃឲ្យលោកចាប់។ ខ្ញុំនឹងនាំមកទាំងហ្វូងតែម្ដង ឲ្យតែលោកសុខចិត្ត។”
សញ្ជឹងមួយសន្ទុះរួចបុរសនោះក៏ឆ្លើយថា ៖ “ឲ្យយើងប្រលែងអាក្រួចសំគីសឯងម៉េចកើត បើយើងគ្រាន់តែគិតថានឹងស្លរអ្វីប៉ុណ្ណោះ។ ហើយអ្នកដែលហ៊ានក្បត់នឹងមិត្តភក្កិយករួចខ្លួនបែបនេះ គ្រាន់តែសម្លាប់ក៏ចាត់ទុកថាប្រណីណាស់ទៅហើយ។”
រឿងនេះចង់បង្ហាញថា មនុស្សដែលក្បត់មិត្តភក្តិ សុខចិត្តអ្នកដទៃស្លាប់ឲ្យតែរស់ខ្លួននោះ មិនសមជាមនុស្សគួរសេពគប់ឡើយ។
អត្ថបទទាក់ទង