រឿងខ្លី៖​ ពេលវេលានៃជីវិត

ឧបមាថាអ្នកមានលុយ ៨៦៤០០ដុល្លារអាមេរិក តែចៃដន្យស្រាប់តែមាននរណាម្នាក់មកលួចលុយរបស់អ្នកអស់ ១០ដុល្លារអាមេរិក។

ពេលនោះអ្នកនឹងនៅសល់ ៨៦៣៩០ដុល្លារអាមេរិក។ តើអ្នកនឹងកើតទុក្ខ ហើយចំណាយលុយដែលនៅសល់នោះដើម្បីស្វែងរកលុយ ១០ដុល្លារអាមេរិក នោះមកវិញពីអ្នកដែលលួចយកទៅ ឬក៏បន្តរស់នៅជាមួយនឹងលុយដែលនៅសេសសល់ហើយយកវាទៅវិនិយោគអ្វីដែលមានប្រយោជន៍បន្ត?

ប្រាកដណាស់ យើងមិនគួរសម្រេចចិត្តយ៉ាងឆោតដល់ថ្នាក់បោះលុយជាង ៨ម៉ឺនដុល្លារ នោះដើម្បីទៅតាមរកលុយត្រឹមតែ ១០ដុល្លារ នោះមកវិញទេ។

ជីវិតរបស់យើងក៏ដូចគ្នា ក្នុងមួយថ្ងៃ ២៤ ម៉ោង យើងមានពេលវេលា ៨៦៤០០ វិនាទី។ បើនរណាម្នាក់ធ្វើឲ្យរយៈពេល ១០ វិនាទីរបស់អ្នករងផលអវិជ្ជមាន ត្រូវចងចាំថាយើងនៅមានពេលសេសសល់ ​៨៦៣៩០ វិនាទីទៀត។

ដូចនេះកុំបាក់ទឹកចិត្តដោយសារតែអារម្មណ៍មិនល្អមួយឆាវ ធ្វើឱ្យការងារពេញមួយថ្ងៃនៅជាប់គាំងឱ្យសោះ។ គួរប្រើពេលនៅសល់ទៅវិនិយោគលើរឿងដែលចាំបាច់វាប្រសើរជាង។


អត្ថបទទាក់ទង

រឿងខ្លីនៃជីវិត៖ គ្រួសារ និងការងារ

 

Leave a Reply

Your email address will not be published. Required fields are marked *