រឿងកង្កែប និងកន្លង់

នៅក្នុងត្រពាំងមួយ មានសត្វកង្កែបមួយក្បាល រស់នៅអាស្រ័យនឹងត្រពាំងគ្រប់ប្រាំងគ្រប់វស្សា។ ម្យ៉ាងវិញទៀត នៅក្នុងត្រពាំងនោះមានដើមឈូកជាច្រើនដុះពាសពេញមានផ្លែមានផ្កាយ៉ាងដេរដាស។ ថ្ងៃមួយ កង្កែបបាននិយាយទៅសត្វកន្លង់មួយដែលកំពុងតែក្រេបផ្កាឈូកយ៉ាងមានក្តីសុខថា “តើអ្នកឯងមកពីទីណាបានជាមកអាស្រ័យផលផ្កាឈូកនេះដោយមិនចេះក្រែងយើងសោះ?”

សត្វកន្លង់នោះ ក៏បានពោលតបវិញថា “ខ្ញុំមកពីទីឆ្ងាយណាស់ តែដោយសារនៅទីនេះសម្បូរចំណីល្អៗ ជាពិសេសក្លិនដ៏ក្រអូបផ្កាឈូកនេះតែម្តង។” កន្លង់នោះ ក៏បានពោលបន្តទៀតថា “អ្នកដឹងទេ! យើងអាចអាស្រ័យផលត្រពាំងនេះមិនចេះរីងស្ងួតទេ ជាពិសេសពីដើមឈូកនេះឯងតែម្តង។”

សត្វកង្កែបដែលតែកំពុងអង្គុយលើឈ្លឹកឈូក នឹកឆ្ងល់នូវអ្វីដែលសត្វកន្លង់បាននិយាយថា ទីកន្លែងដែលខ្លួនរស់នៅសម្បូរចំណីល្អៗ ជាពិសេសដើមឈូកតែម្តង។ សត្វកង្កែប ក៏បានតបវិញថា “អ៊ឹចឹងផង!” 

គំនិតអប់រំ៖

  • មនុស្សល្ងង់នៅជាមួយបណ្ឌិតរាប់សិបឆ្នាំ បែរជាមិនបានទទួលបានអ្វីជាប្រយោជន៍បណ្ឌិតសោះ បីដូចជាវែកនៅជាមួយសម្លរាល់ថ្ងៃបែរជាមិនដឹងរសជាតិដូច្នេះដែរ។
  • ឱ្យតែមានឆន្ទៈរៀនសូត្រ ទោះជានៅទីណាក៏លែងសំខាន់ដែរ តែបែរគ្មានឆន្ទៈទេ ទោះបីជានៅក្បែរខ្លួនក៏មើលរំលងដែរ។

អត្ថបទទាក់ទង

រឿងខ្លី៖ ហ្វូងស្វាល្ងង់ និងព្រឹទ្ធាចារ្យទីទុយ

 

Leave a Reply

Your email address will not be published. Required fields are marked *