ការធ្វើដំណើរនៃជីវិតនេះ គឺខ្លីណាស់

ស្ត្រីចំណាស់ម្នាក់បានឡើងលើរត់ភ្លើង ហើយអង្គុយចុះ។ នៅ​កន្លែង​ឈប់​ ឬចំណតបន្ទាប់ ស្ត្រី​វ័យក្មេង​ដ៏​រឹង​មាំឡូយឆាយម្នាក់​ បាន​ឡើង​មក​អង្គុយ​ក្បែរ​ស្ត្រី​ចំណាស់នោះ បន្ទាប់មកក៏វាយ​គាត់​នឹង​កាបូប​ជាច្រើនដង​។ ពេល​ឃើញ​ស្ត្រី​ចំណាស់​នៅ​ស្ងៀម នារី​វ័យក្មេង​នោះ​ ក៏​សួរ​ថា៖

ហេតុ​អ្វី​បានជា​គាត់​មិន​ត្អូញត្អែរ ឬប្រតិកម្មតបមកវិញ នៅពេលដែលយើង​វាយ​យាយ​នឹង​កាបូបនោះ?

ស្ត្រីចំណាស់ឆ្លើយទាំងញញឹមថា៖ មិនបាច់និយាយឈ្លើយ ឬពិភាក្សារឿងមិនសំខាន់ទេ ព្រោះដំណើររបស់ខ្ញុំនៅក្បែរអ្នកគឺខ្លីណាស់ ព្រោះខ្ញុំនឹងចុះនៅចំណតបន្ទាប់។

ចម្លើយ​នេះ​ សម​នឹង​សរសេរ​ជា​ឃ្លាមាស​ថា៖ មិន​បាច់​ពិភាក្សា​រឿង​មិន​សំខាន់​អី​ទេ ព្រោះ​ដំណើរ​រួម​គ្នា​ខ្លី​ណាស់។ យើងម្នាក់ៗត្រូវតែយល់ថា ពេលវេលារបស់យើងនៅក្នុងពិភពលោកនេះខ្លីណាស់ ភាពងងឹតជាមួយនឹងការតស៊ូប្រយទ្ធ ការឈ្លោះប្រកែកគ្នាឥតប្រយោជន៍ ការច្រណែន ការមិនអត់ទោសឱ្យអ្នកដទៃ ការមិនសប្បាយចិត្ត ការត្អូញត្អែរ ខកចិត្ត អន់ចិត្ត តូចចិត្ត និងអាកប្បកិរិយាមិនសមរម្យ គឺជាការខ្ជះខ្ជាយពេលវេលា និងថាមពលដ៏គួរឱ្យអស់សំណើចបំផុត។

  • តើមានអ្នកណាធ្វើឲ្យអ្នកខូចចិត្តទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។
  • តើមាននរណាម្នាក់ក្បត់អ្នក បំភិតបំភ័យ បន្លំ ឬបន្ទាបបន្ថោកអ្នកទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។
  • តើមាននរណាម្នាក់ប្រមាថអ្នកដោយគ្មានហេតុផលទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ។ ការធ្វើដំណើរ គឺខ្លីណាស់។
  • តើអ្នកជិតខាងបានបញ្ចេញយោបល់លើការជជែកដែលអ្នកមិនចូលចិត្តទេ? សូមរក្សាភាពស្ងប់ស្ងាត់ មិនអើពើ ការធ្វើដំណើរ គឺខ្លីណាស់។

ទោះមានបញ្ហាអ្វីក៏ដោយ សូមចាំថា ការធ្វើដំណើររបស់យើងជាមួយគ្នា គឺខ្លីណាស់។

គ្មាននរណាម្នាក់ដឹងពីរយៈពេលនៃការធ្វើដំណើរច្បាស់នោះទេ។ គ្មាន​នរណា​ដឹង​ទេថា​ពេល​ណា​វា​នឹង​មក​ដល់​ចំណត​របស់​វា​ឡើយ។ ការ​ធ្វើ​ដំណើរ​របស់​យើង​ជាមួយ​គ្នា​ គឺ​ខ្លីណាស់​។ យើងគប្បីដឹងគុណដល់ក្រុមគ្រួសារ គ្រូ មិត្តភក្តិ និងអ្នកធ្លាប់ជួយ… សូមឲ្យយើងមានការគោរពចំពោះគ្នាទៅវិញទៅមក មេត្តាចំពោះគ្នា និងអត់ទោសចំពោះគ្នា នោះយើងនឹងពោរពេញទៅដោយការដឹងគុណ និងរីករាយ។


អត្ថបទទាក់ទង

រឿង មេមាន់ និងមិត្តភក្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *