រឿងខ្លី៖ ដុតគោជប់លាង

បុរសម្នាក់ បានសម្លាប់សត្វគោដ៏ធំមួយក្បាល ដើម្បីធ្វើម្ហូប។ បន្ទាប់ពីដុតគោឆ្អិនហើយ គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់ថា “ចូរកូនទៅហៅមនុស្សដែលជាទីស្រលាញ់របស់កូន និងអ្នកជិតខាងរបស់យើងមក ដើម្បីហូបជាមួយគ្នា។”

កូនស្រីរបស់គាត់បានដើចេញទៅក្រៅផ្ទះរួចស្រែកថា “ជួយពួកយើងផង! ផ្ទះរបស់យើង ភ្លើងឆេះហើយ សូមជួយពន្លត់ភ្លើងយើងផង!”

បន្តិចក្រោយមក មានមនុស្សមួយក្រុមតូច បានចេញមក ហើយអ្នកផ្សេងទៀតធ្វើដូចជាមិនបានឮសម្លេងស្រែក។

ពួកគេបានហូបអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយនៅពេលដែលពួកគេកំពុងហូបអាហារ បុរសនោះបានងាកមកកូនស្រីរបស់គាត់ ហើយនិយាយថា “មនុស្សទាំងនេះ ខ្លះប៉ាពុំដែលស្គាល់ និងមិនដែលឃើញពីមុនឡើយ ឯណាមនុស្សដែលជាទីស្រលាញ់ និងអ្នកជិតខាងរបស់យើង?

កូនស្រីរបស់គាត់បានតបទៅគាត់ថា “មនុស្សទាំងនេះ ចេញពីផ្ទះរបស់ពួកគេ ដើម្បីមកជួយពន្លត់ភ្លើងផ្ទះយើង មិនមែនមកពិធីជប់លៀងទេ។ ដូចនេះ ពួគេគួតែជាមនុស្សដែលត្រូវទួលបាននូវអាហារទាំអស់នេះ។”

សរុបសេចក្តីមក អ្នកដែលមិនបានជួយអ្នកក្នុងគ្រាអាសន្ន មិនគួរហូបអាហារក្នុងពិធីជប់លាងជ័យជំនះរបស់អ្នកឡើយ។


អត្ថបទទាក់ទង

រឿងខ្លី៖ ស្មោះត្រង់ និងពេលវេលា

 

Leave a Reply

Your email address will not be published. Required fields are marked *