រឿង មហាត្មៈ គន្ឋី និងស្ករគ្រាប់

ថ្ងៃមួយនៅពេលដែលម្ចាស់ផ្ទះជួលស្នើសុំឱ្យ មហាត្មៈ គន្ធី ជួយនិយាយលោងលោមកូនប្រុសរបស់ខ្លួនឱ្យឈប់ញ៉ាំស្ករគ្រាប់តទៅទៀត ព្រោះហេតុថាក្មេងប្រុសនោះ ឆ្មេញរបស់គាត់ឈឺចុកចាប់យ៉ាងខ្លាំងស្រែកហៅឱ្យគាត់ជាម្តាយជួយ។ មហាត្មៈ គន្ធី កើតក្តីអាណិតឃើញសភាពបែបនោះ ប៉ុន្តែគាត់បែរជានិយាយថា “មិនអីទេ! ចាំខ្ញុំជួយនិយាយលោងលោមគាត់ឱ្យឈប់ញ៉ាំស្ករគ្រាប់តទៅទៀត ប៉ុន្តែត្រូវរង់ចាំថ្ងៃអាទិត្យទើបខ្ញុំចាប់ផ្តើមធ្វើ។”

ស្រ្តីជាម្តាយ និងជាម្ចាស់ផ្ទះជួលផង ខឹងនឹង មហាត្មៈ គន្ធី ដោយមើលឃើញស្ថានភាពយ៉ាប់យឺនយ៉ាងដូច្នេះ ហើយមិនជួយភ្លាមៗ បែរជាឱ្យត្រូវរង់ចាំអាទិត្យក្រោយទៅវិញ។ ទ្រាំមិនបាន នាងក៏បានសួរទៅមហាត្មៈ គន្ធី ដោយសេចក្តីខឹងក្រោធថា “ស្អីក៏ដាច់ចិត្តម៉្លេះ! គ្នាឈឺជិតស្លាប់ទៅហើយ ម្តេចក៏មិនជួយភ្លាមៗទៅ ចាំបាច់អ្វីត្រូវរង់ចាំទៅដល់អាទិត្យក្រោយ ខ្ញុំគិតថាអ្នកឯងគ្មានចេតនាជួយទៅវិញទេ អ្នកឯងគួរតែរើអីវ៉ាន់ចេញពីផ្ទះខ្ញុំទៅ។”

មហាត្មៈ គន្ធី បានតបទៅវិញដោយសេចក្តីសុភារាបសាថា “បើខ្ញុំនិយាយក្នុងពេលនេះ ក្មេងនោះប្រាកដជាមិនជឿខ្ញុំទេ!”

ស្រ្តីជាម្តាយ ក៏សួរយ៉ាងលឿនថា “ហេតុអ្វីទៅ?”

មហាត្មៈ គន្ធី ក៏បានតបវិញភ្លាមៗថា “ដោយសារពេលនេះ ខ្ញុំក៏កំពុងញ៉ាំស្ករគ្រាប់ដែរ!”

គំនិតអប់រំ៖

  • ពេលអ្នកនិយាយគេនឹងសង្ស័យ តែគេនឹងជឿអ្នកពេលឃើញអ្នកធ្វើ។
  • ចូរនិយាយជាមួយសកម្មភាព កុំនិយាយត្រឹមតែពាក្យសំដី គេមិនជឿអ្នកទេ។
  • ទ្រព្យសម្បត្តិរបស់អ្នកដឹកនាំ គឺភាពជាគំរូ។

អត្ថបទទាក់ទង

រឿងលោក ហេនរី ហ្វដ និងរថយន្តហ្វដ (Ford)

Leave a Reply

Your email address will not be published. Required fields are marked *