រឿងខ្លី៖ ហង្ស​ និង​ក្អែក ​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​របស់​មនុស្ស​ក្នុង​សង្គម​

រឿងហង្ស​ និង​ក្អែក គឺជារឿងមួយដែលអ្នកអាចឃើញនៅក្នុងសៀវភៅចំនួនពីរ គឺប្រជុំជាតក និង ស្រីហិតោបទេស ភាគ៣ ដោយរឿងនេះតំណាលថា៖

កាល​ដើម​ឡើង​មាន​សត្វ​ហង្ស​ និង​ក្អែក​អាស្រ័យ​លើ​ដើមឈើ​មាន​មែក​ទ្រឈឹងទ្រឈៃ​មួយ​ជាមួយនឹង​គ្នា​។​ ​នៅ​រដូវក្ដៅ​មាន​អ្នកដំណើរ​ម្នាក់​អស់កម្លាំង​ ​ហើយ​សម្រាក​ក្រោម​ម្លប់ត្រជាក់​ស្រួល​នោះ​ ​ដោយ​ដាក់​ធ្នូ​និង​សរ​ក្បែរ​គល់ឈើ​ ​ហើយក៏​ប្រាស់​ខ្លួន​ដេក​លន់លក់​ទៅ​។​ ​បន្ដិចក្រោយមក​ម្លប់​ដើមឈើ​នោះ​បាន​រេ​បែរ​ឃ្លាត​ចេញពី​មុខ​អ្នកដំណើរ​នោះ​។​ ​កាលនោះ​ហង្ស​ទុំ​នៅ​លើ​ដើមឈើ​នោះ​ក្រឡេក​ទៅ​ឃើញ​មុខ​អ្នកដំណើរ​ចាំង​ដោយ​ក​ម្ដៅ​ព្រះអាទិត្យ​កើត​មានចិត្ដល្អ​ជា​ចិត្ដបុណ្យ​ដ៏​ត្រជាក់ត្រជំ​ ​ទើប​កោង​ស្លាប​ខ្លួន​បាំង​ក​ម្ដៅ​ព្រះអាទិត្យ​ឱ្យ​ម្លប់​ចំមុខ​អ្នកដំណើរ​នោះ​ដោយចិត្ដ​អាណិត​។​

​រី​អ្នកដំណើរ​កំពុង​អស់កម្លាំង​ខ្លាំង​បាន​ម្លប់ត្រជាក់​ស្រួល​ ​ក៏​ដេកលក់​ស៊ប់​ច្រហ​មាត់​ធ្លុង​។​ ​គ្រានោះ​ឯង​ ​ក្អែក​ដែល​នៅ​ជាមួយគ្នា​ ​គឺជា​សត្វ​មាន​ចិត្ដអាក្រក់​មាន​សភាព​ទុជ៌ន​ពី​កំណើត​តែង​ច្រណែន​ជន​ដទៃ​ជានិច្ច​នោះ​ ​មិន​ចង់​ឱ្យ​គេ​បាន​សេចក្ដី​សុខ​សោះ​ ​ក៏​ប្រើ​ល្បិច​ធ្វើ​ឱ្យ​អ្នក​ដំណើរក្លាយ​ជាស​ត្រូវនឹង​ហង្ស​តាមវិធី​សា​ស្រ្ត​បន្ទោបង់​អាចម៍​របស់​ខ្លួន​ដាក់​ក្នុង​មាត់​អ្នកដំណើរ​ដែល​កំពុង​លន់លក់​នោះ​ ​ហើយ​ហើរចេញ​បាត់​ទៅ​។​ ​អ្នកដំណើរការ​ណ៍​ដែល​ត្រូវ​អាចម៍​ក្អែក​ស្អុយ​មួយ​ដុំ​ចំ​មាត់​ខឹង​ណាស់​ ​ក្រោកក្រទីក្រទា​ឡើង​ក្រឡេកមើល​ទៅលើ​ឃើញ​ហង្ស​ ​ក៏​ចាប់​ទាញ​ធ្នូ​បាញ់​ចំ​ស្លាប់​ទៅ​។


អត្ថបទទាក់ទង

រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន

 

Leave a Reply