រឿងខ្លី៖ ជ្រូកព្រៃ​សម្លៀង​ចង្កូម​ ឆ្លុះបញ្ចាំងអំពីការ​ត្រៀមខ្លួន​ឱ្យ​បាន​ស្រេច​ជាប្រចាំសម្រាប់ហេតុការណ៍ផ្សេងៗ

មាន​ឆ្កែចចក​មួយ​ក្បាល​ប្រទះ​នឹង​ជ្រូកព្រៃ​កំពុង​សម្លៀង​ចង្កូម​នឹង​ឈើ។ ឆ្កែចចក​នោះ​ងឿងឆ្ងល់​ជា​ខ្លាំង​ក៏​ពោល​ទៅ​ជ្រូកព្រៃ​ថា “សម្លាញ់! គ្នា​មិនឃើញ​មាន​ព្រានព្រៃ ឬសត្វ​សាហាវ​ចង់​ធ្វើបាប​ឯង​ផង ម្ដេចក៏​ឯង​ប្រឹង​សម្លៀង​ចង្កូម​នាំ​តែ​ហត់​អស់កម្លាំង​ឥតអំពើ​ធ្វើអ្វី​?​”

​ជ្រូកព្រៃ​ក៏​ពោលតប​វិញ​ថា “មែនហើយ​សម្លាញ់! ពេលនេះ​វា​​​គ្មាន​គ្រោះភ័យ​ក៏​ពិតមែន តែបើ​ចាំតែ​មាន​អាសន្ន​កើតឡើង ចាំ​ខ្ញុំ​សម្លៀង ឬ​រវល់​តែ​សម្លៀង​ចង្កូម​នោះ ធ្វើ​ម្ដេច​នឹង​ដោះស្រាយ​គ្រោះកាច​ចំពោះមុខ​បាន​ទៅ​? ស្រួលមិនស្រួល​គ្មាន​ជីវិត​ដើម្បីនឹង​សម្លៀង​ចង្កូម​បែបនេះ​ឡើយ! សម្លាញ់​ត្រូវ​ដឹង​ថា មានរឿង​ច្រើនណាស់​ដែល​តម្រូវ​ឱ្យ​យើង​ប្រុង​ជើងការ​ត្រៀម​ទុកជាមុន​គ្រប់ពេលវេលា។”

​អត្ថន័យនៃរឿងរឿងនេះ គឺ​ចូរ​ត្រៀមខ្លួន​ឱ្យ​បាន​ស្រេច​ជាប្រចាំ ព្រោះ​យើង​មិន​អាច​ទាយ​ជាមុន​បានទេ​ថា ហេតុការណ៍​អា​ក្រ​ក់ៗ ឬ​គ្រោះកាច​ចំពោះ​ជីវិត វា​នឹង​កើតឡើង​នៅពេល​ណា​នោះ​ទេ។ កុំ​ចាំ​រឿង​កើតឡើង​ហើយ ទើប​ប្រវេប្រវា​ដោះស្រាយ​តាម​ក្រោយ​ដោយ​តក់ក្រហល់​នោះ។ ចូរ​កុំ​បណ្ដោយ​ឱ្យ​ជីវិត​រស់​ក្នុង​ភាព​ចៃដន្យ​និយម និង​រស់​ក្នុង​សភាព​គ្មាន​ការ​ត្រៀម​ប្រឈម​ទុកជាមុន​ឱ្យ​សោះ។

​ត្រូវ​ចងចាំ​ថា ក្នុង​លោក​នេះ​សម្បូរ​ដោយ​រឿង​មិន​ទៀង​ច្រើនណាស់ សម្បូរ​រឿង​ឥត​ព្រាងទុក និង​ចៃដន្យ ក៏​ច្រើនលើស​លុប​ដែរ ដូច្នេះ​មានតែ​ការ​ត្រៀម​ប្រុង​ជើងការ​ទុកជាមុន​ប៉ុណ្ណោះ ទើប​ជីវិត​ពុំសូវ​ជា​មាន​ហានិភ័យ។ 


អត្ថបទទាក់ទង

រឿង​ខ្លីបង្កប់ន័យ​អប់រំ​ជ្រៅ “បុរស​អ្នក​កាប់អុស”

 

 

Leave a Reply