រឿងខ្លី៖ ឆ្កែល្ងង់ និងដុំមាស

មានឆ្កែអនាថាមួយក្បាល ដើរត្រាច់ចរគ្រប់ទីកន្លែងដើម្បីរកចំនី ព្រោះវាគ្មានម្ចាស់ចិញ្ចឹមដូចឆ្កែដទៃ។ វាក៏ប្រទះនឹងគំនរឆ្អឹងមនុស្សមួយគំនរ ទើបវាខំកកាយគំនរឆ្អឹងនោះក្រែងមានអាហារអ្វី។ ក្រោយពេលកកាយគំនរឆ្អឹងមួយសន្ទុះមក វាប្រទះដុំមាសមួយដុំ។

ដោយក្ដីលោភលន់ ឆ្អែដឹងថាមាសជាវត្ថុមានតម្លៃ ហើយអាចយកទៅទិញអាហារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបឆ្កែនៅចាំយាមមាសដុំនោះ មិនព្រមចាកចេញទៅណាទៀតឡើយ។ វាចាំដុំមាសដោយមិនបានចេញទៅរកអាហាររហូតទាល់តែដាច់ពោះស្លាប់ក្បែរដុំមាសនោះទៅ។

ត្មាតឃើញហេតុការណ៏ដូចនេះ ក៏ហើរមករកខ្មោចឆ្កែដើម្បីចឹងស៊ីបណ្តើរ និងពោលបណ្ដើរថា ៖ “ឱ! ឆ្អែដ៏ល្ងង់ខ្លៅអើយ មិនគួរណាមកសម្លាប់ខ្លួនជាមួយរបស់គ្មានតម្លៃដល់ខ្លួនសោះ។”

រឿងនេះចង់បញ្ជាក់ថា វត្ថុខ្លះមានសម្រាប់ប្រយោជន៏សម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះ។

ប្រភព ៖ រឿងនិទានអ៊ីសុប


រឿងខ្លី៖ Milo of Croton និយាយអំពីការងារដែលលើសទំងន់

 

Leave a Reply