រឿងខ្លី៖ “លលក និងស្រមោចខ្មៅ” ធ្វើល្អថ្ងៃនេះ នឹងផ្តល់ផលល្អនៅថ្ងៃស្អែក

រឿងនេះ គឺជារឿងដ៏ខ្លីមួយ ប៉ុន្តែអត្ថន័យពិតជាល្អណាស់។

មានលលកមួយហើរទៅឃើញពួកស្រមោចខ្មៅ កំពុងលង់ទឹកហែលតោងគ្នា។ លលកមានចិត្តអាណិតក៏ពំាមែកឈើងាប់មួយមក​ដាក់ធ្វើជាស្ពានឱ្យស្រមោចទាំនោះតោងវារឡើងមកលើគោកបានរួចផុតពីក្ដីស្លាប់។

ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលលកទំលើមែកជ្រៃ ក៏លើស្នាតម្រង់បម្រុងនឹងបាញ់លលកនោះ។ ស្រមោចឃើញដូច្នេះក៏នាំ​គ្នាវារឡើងទៅខាំជើងព្រាន។ នាយព្រានភ្ញាក់ក៏ទន្រ្តំជើងឮសូរដល់លលក។ លលកដឹងខ្លួនក៏ហើរចេញទៅ រួចផុតពីសេចក្ដីស្លាប់ទៅ។

តើអ្នកអាចធ្វើការឆ្លុះបញ្ចាំងបានទេ ថារឿងផ្តល់នូវទស្សនគំនិតពិចារណាដូចម្តេច?


អត្ថបទទាក់ទង

សូមអានរឿងរបស់ “សត្វប្រវឹក” លំនាំនៃភាពសាមគ្គីជាក្រុម ជាកូនសោរនៃភាពជោគជ័យ

One thought on “រឿងខ្លី៖ “លលក និងស្រមោចខ្មៅ” ធ្វើល្អថ្ងៃនេះ នឹងផ្តល់ផលល្អនៅថ្ងៃស្អែក

Leave a Reply