រឿងខ្លី៖ The Gift of the Magi និពន្ឋដោយលោក O. Henry

រឿង The Gift of the Magi (នាឡិកា និងក្រាសសិតសក់) ត្រូវបាននិពន្ឋឡើងដោយ លោក O. Henry ដែលយើងសម្រួលសាច់រឿងតំណាលជូនបងប្អូនដូចតទៅថា៖

ថ្ងៃមួយប្រពន្ធដែលមានសក់យ៉ាងវែង បានសុំប្តីឲ្យទិញក្រាស់សិតសក់អោយនាង ដើម្បីសិតអោយស្អាត និងមានសណ្តាប់ធ្នាប់។

បុរសជាប្តីមានអារម្មណ៍ខុសយ៉ាងខ្លាំងដែលត្រូវនិយាយថា “អត់ទេ!”។ គាត់ពន្យល់ប្រាប់នាងថា គាត់មិនមានលុយសូម្បីតែដូរខ្សែនាឡិការបស់គាត់ដែលខូច។ នាងក៏ឈប់ទទូចសុំ។

បុរសនោះបានទៅធ្វើការហើយឆ្លងកាត់ហាងនាឡិកាមួយ។ គាត់ក៏លក់នាឡិកាដែលខូចរបស់គាត់ក្នុងតំលៃថោក ដើម្បីទិញក្រាស់ឲ្យប្រពន្ធ។

គាត់មកដល់ផ្ទះពេលល្ងាចជាមួយនឹងក្រាស់ក្នុងដៃសម្រាប់ប្រពន្ធរបស់គាត់។

គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញប្រពន្ធគាត់បានកាត់សក់ខ្លី។

នាងបានលក់សក់របស់នាង ហើយទិញនាឡិកាថ្មីមួយដែលនាងកំពុងកាន់នៅក្នុងដៃ ដើម្បីជូនទៅប្តីរបស់នាង។

ទឹកភ្នែកពួកគេចាប់ផ្តើមហូរស្រក់ចុះ ចំពោះអ្វីដែលពួកគេបានលះបង់ដើម្បីគ្នា។ នេះជាស្នេហាស្មោះត្រង់មួយ ដែលហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក។ ក្រមិនសំខាន់ទេ សំខាន់ចិត្តស្មោះសរដែលអ្នកមានឲ្យគ្នា នេះនាំឲ្យអ្នកទទួលបានក្តីសុខពិតប្រាកដ។


អត្ថបទទាក់ទង

រឿងខ្លី៖ បុរសមកពីឋានព្រះអង្គារ នារីមកពីឋានព្រះសុក្រ

Leave a Reply